ព្រឹតិ្តការណ៍ថ្មីៗ

 ជនសង្ស័យម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន ខណៈបក្ខពួកកំពុងគេចខ្លួន ករណី (ចោរកម្ម) លួចម៉ូតូកង់បី

1 ខែ មុន 34 tnn_admin

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ១២រោច  ខែជេស្ន  ឆ្នាំកុរ  ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ មិថុនា ២០១៩វេលាម៉ោង៣និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក២នាក់) ពីបទចោរកម្ម (លួច)  ម៉ូតូ កង់បី នៅចំណុចខាងលិចអាគារវឍ្ឍនះផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ១០៦ភូមិទី១ សង្កាត់វត្តភ្នំខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លួនឈ្មោះ សៀង ឆរដ្ឋ  ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំភូមិទី១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

វត្តុតាងចាប់យកមានៈ ម៉ូតូបង់បីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1. HA 2250 (បានប្រគល់ជូនជនរងគ្រោះវិញ)។

ជនរងគ្រោះឈ្មោះ ព្រឹទ្ធ សោភណ្ឌ ភេទប្រុសអាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ  មុខរបររត់ម៉ូតូកង់បី  មានទីលំនៅផ្ទះលេខ១៣BT ផ្លូវចំរើនផលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៀង ឆរដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។

បច្ចប្បន្ន នៅចំពោះមុខកម្លាំងប៉ុស្តិ៍ និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ កសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!