ព្រឹតិ្តការណ៍ថ្មីៗ

មានទំនាស់ជាមួយប្រពន្ធ បានជិះម៉ូតូមកឈប់លើស្ពានតាខ្មៅ លោតទឹកសម្លាប់ខ្លួន ដោយជោគជ័យ!

2 ខែ មុន 380 tnn_admin

ខេត្តកណ្តាល ៖ មានយុវជនវ័យក្មេងម្នាក់និងមានទំនាស់ផ្ទះក្នុងក្រុមគ្រួសារ  រួចមកលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩នៅពាក់កណ្តាលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

សមត្ថកិច្ចបន្តថា៖នៅមុនពេលកើតហេតុប្រពន្ធឈ្មោះកើត ស្រីនាងមានទំនាស់នឹងគ្នាហើយមួយសន្ទុះប្តីបាននិយាយថា អញមិនចង់រស់ហើយក៏ស្ទុះទៅយកម៉ូតូជិះចេញមកយ៉ាងលឿនប្រពន្ធឮដូចនោះក៏ជិះម៉ូតូឌុបតាមក្រោយដែរតែតាមមិនទាន់បានឃើញប្តីរបស់ខ្លួនឈប់ម៉ូតូពាក់នៅកណ្តាលស្ពានហើយលោតទំលាក់ទៅលើទឹកទន្លេតែម្តងឃើញដូចនោះប្រពន្ធបានស្រែកហៅទូកចាមនិងសមត្ថកិច្ចជួយរុករកអស់រយៈមួយម៉ោងទើបឃើញសពរួចក៏ទាញមកច្រាំងទន្លេជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចក៍បានប្រគល់សាកសពនិងម៉ូតូអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ