ព្រឹតិ្តការណ៍ថ្មីៗ

លើកទី៤ហើយ!  ប៉ូលិសបញ្ជូនជនសង្ស័យ៤នាក់ មុខដដែលៗ ទៅតុលាការ ករណីជួញដូរគ្រឿងញៀន

1 ខែ មុន 166 tnn_admin

ភ្នំពេញ៖ ប្រភពពីមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានយើង តាមទូរស័ព្ទនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនជនសង្ស័យ ៤នាក់ (ស្រីម្នាក់) ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ទៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ក្នុងចំណោមជនសង្ស័យទាំង ៤នាក់ មានជនសង្ស័យម្នាក់ ឈ្មោះ សេង តុលា ហៅ ខៀម តុលា ភេទប្រុស គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចធ្លាប់ចាប់ចំនួន ៣លើករួចមកហើយ ប៉ុន្តែមិនដែលចេះជាប់គុកបានយូរ ពោលគឺជាប់បានតែមួយភ្លែតៗ បានចេញមករកស៊ីដូចដើម។

ប្រភពបន្ថែមថា ជនសង្ស័យឈ្មោះ សេង តុលា ហៅ ខៀម តុលា មានថ្នាក់លើចាំជួយរត់ការដោះលែងរហូត របូតដល់ទៅ ៣ដង រួចមកហើយ។ សមត្ថកិច្ច សង្ឃឹមថា លើកទី ៤នេះ តុលាការនឹងពិចារណា លើការដាក់ទោសទណ្ឌលើជនសង្ស័យម្នាក់នេះ ឲ្យបានយូរបន្តិច ព្រោះនគរបាល ចាប់ជនល្មើសៗ មុខដដែលៗ ញឹកពេក ពេលខ្លះក៏មានអារម្មណ៍ខ្មាសជនល្មើសដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ សហការគ្នាដើម្បីលុបបំបាត់ឲ្យបាននូវបទល្មើសជួញដូរគ្រឿងញៀន។

សូមជម្រាបជូនថា កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង តុលា ហៅ ខៀម តុលា និងបក្ខពួក ៣នាក់ (ស្រីម្នាក់) ជាមួយវត្ដុតាង (គ្រឿងញៀន) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលមួយក្នុងកន្លែងម្តុំក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់កាតតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!