ព្រឹតិ្តការណ៍ថ្មីៗ

ច្រើនលើកច្រើនសារហើយ? មន្ត្រីជំនាញចុះបិតសិប្បកម្មផលិតទឹកកកអនាម័យTOP ICE ក្រោយធ្លាយឧស្ម័ន

2 សប្តាហ៍ មុន 17 tnn_admin

ភ្នំពេញ៖  សិប្បកម្មផលិតទឹកកក អនាម័យ TOP ICE មួយកន្លែងដែលមានទីតាំងនៅផ្លូវ១៩៧២ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខត្រូវបានអាជ្ញាធរមូលដ្ឋានរួម និងមន្ត្រីជំនាញ បានចុះបិតអាជីវកម្មបណ្តោះអាសន្នកាលពីព្រឹកថ្ងៃទី ២៩ មិថុនា២០១៩ ក្រោយពីភាយនិងធ្លាយចេញ ឧស្ម័ន អាម៉ូញ៉ាក់ កាលពីម៉ោង២៣និង៣០នាទីយប់ថ្ងៃទី ២៨ មិថុនា ២០១៩។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាកាលពីម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី ២៨ មិថុនា ២០១៩ មានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋបានរាយការណ៍ថា មានការធ្លាយចេញឧស្ម័នភាយក្លិននៅក្នុងសិប្បកម្មផលិតទឹកកកខាងលើ ពេលនោះអាជ្ញាធរមូលដ្ឋានរួម និងមន្ត្រីជំនាញ បានចុះទៅទាំងយប់ត្រួតពិនិត្យឃើញថាមានកាលផលប៉ះពាល់ នៃឧស្ម័នអាម៉ូញ៉ាក់នេះ ក៏សម្រេចអោយផ្អាកទាំងយប់ និងបានប្រើប្រាល់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកបន្សាបឧស្ម័នអាម៉ូញ៉ាក់នោះផងដែរលុះព្រឹកថ្ងៃទី២៩មិថុនា២០១៩នេះត្រូវបានអាជ្ញាធរមូលដ្ឋានរួមនិងមន្ត្រីជំនាញ ចុះបិតអាជីវកម្មបណ្តោះអាសន្នតែម្តង។

គួរបញ្ជាក់ថា ទីតាំងផលិតទឹកកកអនាម័យខាងលើនេះកន្លងមក ធ្លាប់បានលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់​បែបនេះ០២ដងរួចមកហើយ ដែលពេលនោះអាជ្ញាធរក៏បានផ្អាក មិនឲ្យផលិតទឹកកកនេះ បន្តទៀត ប៉ុន្តែដោយសង្ស័យត្រូវរ៉ូវគ្នាជាមួយ អាជ្ញាធរពាក់ព័ន្ធក៏បើកដំណើរការឡើងវិញដដែលៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!