ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាប្រឈមដែលខេត្តព្រះសីហនុ​កំពុងជួបប្រទះ ហើយទាមទារឲ្យដោះស្រាយជាបន្ទាន់

4 ខែ មុន 122 tnn_admin

ខេត្តព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលេីកឡេីងអំពីបញ្ហាប្រឈមដែលខេត្តព្រះសីហនុ​កំពុងជួបប្រទះនៅតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនេះ​ ហើយទាមទារឲ្យដោះស្រាយជាបន្ទាន់​នៅចំពោះមុខ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុថ្មី​ និងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុជាច្រេីន​។

សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ​ នាសាលាខេត្តព្រះសីហនុ។

សម្តេចក្រឡាហោម​ ស​ ខេង​ បានបញ្ជាក់អំពីបញ្ហាប្រឈម​ទាំងនោះ​ ដែលរួមមាន៖

១-ទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី
២-គុណភាពសំណង់
៣-សន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ
៤-ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍
៥-រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់ ទឹកភ្លៀង៕​ 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ