ព្រឹតិ្តការណ៍ថ្មីៗ

ផឹកដេកចឹងស្ទាវ! ជនឆ្លៀតឱកាសដាស់មិនងើប​ លួចទូរស័ព្ទយកទៅបាត់​ តែសំណាងត្រូវកម្លាំងល្បាត​ជួយសង្គ្រោះ​ បញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែ​

2 ខែ មុន 27 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានជិះម៉ូតូឌ្រីមសង់​មួយគ្រឿងទាំងស្រវឹងស្រាឡើងទន់ខ្លួន ទៅឈប់ក្រោមដេីមឈើ​ ដេក​សន្លប់ស្ដូកស្ដឹង​បាត់ស្មារតីឈឹង​តែម្នាក់ឯង​ ត្រូវជនឆ្លៀតឱកាសនាំគ្នាលួច​ទូរស័ព្ទយកទៅបាត់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើ​រឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកជួយសង្គ្រោះបឋម​ដែរ​ តែនៅសន្លប់មិនដឹងខ្លួនដដែល​ ទេីបកម្លាំងល្បាតហៅកង់បីមកដឹកបញ្ជូនទៅ​មណ្ឌលសុខភាព​ចាក់អង្រែ​ ដើម្បីឲ្យក្រុមគ្រូពេទ្យ​ជួយសង្គ្រោះសិន​ប្រសើរជាង។

ហេតុការណ៍បានកើតមានឡើងនៅវេលាម៉ោង១១:០៥នាទីយប់​ ថ្ងៃសុក្រ​ ទី២៨​​ ខែមិថុនា​​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្រដើមស្រល់ (ជិត​មជ្ឈមណ្ឌល​ម៉ូឌែន២) ស្ថិតក្នុងភូមិព្រែកតាឡុង​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីលោក​ កឹក​ បូរិន នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ​ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ​ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ​ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ និងមានការយកចិត្តទុកដាក់​ណែនាំ​ពីលោក​អនុសេនីយ៍ឯក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ផងនោះ​ កម្លាំងល្បាតប៉ុស្តិ៍​ចាក់អង្រែក្រោម​ បានចេញល្បាតក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​អោយជួយមើល​បុរសម្នាក់​ ដែលស្រវឹងស្រា​ដេកស្ដូកស្ដឹង​តែម្នាក់ឯង​ក្រោមដេីមឈើនោះផង​ ព្រោះពួកគាត់បានឃើញក្រុមក្មេងស្ទាវ​ជិះម៉ូតូមកឈប់​ក្បែររួច​លូកយកទូរស័ព្ទ​របស់បុរសម្នាក់នោះ​ យកទៅបាត់ហើយ​ តែនៅសល់ម៉ូតូរបស់គាត់​ ដែលក្រុមក្មេងស្ទាវទាំងនោះ​ បានជិះត្រលប់មកមើលវិញ​ តែដោយសារពួកគាត់នៅជួយមើល​ ទើបក្រុមក្មេងស្ទាវ​ឆ្លៀតឱកាស​ទាំងនោះ​ ជិះគេចខ្លួនបាត់ស្រមោលអស់ទៅ ។ 

បេីតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ​ បានអោយដឹងថា​ នៅមុនពេលកើតហេតុ​ គាត់ឃេីញបុរសម្នាក់ខាងលេី​ មិនដឹងថាទើបចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានជិះម៉ូតូឌ្រីមសង់​មួយគ្រឿង ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល​ 1K-6308 ធ្វេីដំណេីរតាមផ្លូវ​ជាតិលេខ២​ ពីត្បូងមកជើង​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ប្រហែលជាស្រវឹងខ្លាំងហេីយ​ ទេីបជិះឡេីងចិញ្ចេីមផ្លូវទៅឈប់ក្រោមដេីមឈេី​ ហេីយដេក​សន្លប់ស្ដូកស្ដឹង​តែម្នាក់ឯង​។

មួយសន្ទុះក្រោយមក​ស្រាប់តែមានក្រុមជនឆ្លៀតឱកាសបានជិះម៉ូតូឌុបគ្នា​ មកឈប់ក្បែរ​ម៉ូតូរបស់បុរសដែលស្រវឹងនោះ​ ហើយដាស់៣-៤ដង​ មិនដឹងខ្លួន​ ខណៈដែលស្ងាត់ទៀតនោះ​ ក៏លូក​ហោប៉ៅ​យកទូរស័ព្ទរបស់គាត់​ រួចប្រញាប់ប្រញាល់ជិះគេចចេញទៅបាត់ ។ ឃើញដូច្នេះ​ពួកគាត់ក៏នាំគ្នាដេីរទៅមើល​​ឃើញមានម៉ូតូរបស់គាត់ ដែលក្រុមក្មេងស្ទាវទាំងនោះ​ បានជិះត្រលប់មកមើលវិញ​ តែដោយសារមានពួកគាត់នៅឈមើល​ទីនោះ ទើបក្រុមក្មេងស្ទាវ​ឆ្លៀតឱកាស​ទាំងនោះ​ ជិះគេចខ្លួនបាត់ស្រមោលអស់ទៅ ទេីបពួកគាត់​រាយការណ៍​ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកជួយសង្គ្រោះបឋម​ដែរ​ តែនៅសន្លប់មិនដឹងខ្លួនដដែល​ ទើបកម្លាំងល្បាតហៅកង់បីមកដឹកបញ្ជូនទៅ​មណ្ឌលសុខភាព​ចាក់អង្រែ​ ដើម្បីឲ្យក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ។ 

លុះមកដល់មណ្ឌលសុខភាព​ ស្រាប់តែដាច់ភ្លើង​ ហេីយមាន​ស្ត្រីម្នាក់ទៀត​ កំពុងឈឺពោះជិតសម្រាលកូន​ហើយ តែរក​ពេទ្យប្រចាំការមិនឃើញ​ ទើបកម្លាំងនាំគ្នាជួយ​រត់រកពេទ្យ​ ទំរាំពេទ្យចេញមក​ ទាំងសមត្ថកិច្ចទាំងអ្នកយកព័ត៌មាន​ ក្រុមគ្រួសារ​ស្ត្រីមានផ្ទៃពោះ​ នាំគ្នាស្រែកឡេីងផ្អើលហើយ​ បានពេទ្យប្រចាំការចុះមក​សួរនាំ​ ​រួចប្រញាប់នាំស្ត្រីមានផ្ទៃពោះ​នោះ​ទៅបន្ទប់សម្រាលកូន​នៅជាន់លើ។ 

បច្ចុប្បន្នក្រោយកើតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម​ បានហៅ​កង់បីឥណ្ឌា​ ដឹកបុរសដែលស្រវឹងស្រា​ សន្លប់មិនដឹងខ្លួននោះ​ បញ្ជូនទៅ​មណ្ឌលសុខភាព​ចាក់អង្រែ​ ដើម្បីឲ្យក្រុមគ្រូពេទ្យ​នៃមណ្ឌលសុខភាព​ចាក់អង្រែ​ ធ្វើការជួយសង្គ្រោះ​សិន​ ចំណែកម៉ូតូរបស់គាត់​ កម្លាំងល្បាត​បានយកទៅរក្សាទុក​បណ្ដោះអាសន្ន​ ដើម្បីធ្វើការស្រាវជ្រាវ​ រកសាច់ញាតិ​ មកមេីលជនរងគ្រោះនិងយក​ឯកសារពាក់ព័ន្ធមក​ផ្ទៀងផ្ទាត់​ម៉ូតូ​ រួចប្រគល់ជូនវិញ​៕​ ដោយ ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ