ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្ត សូមច្រានចោល នូវផេកបណ្តាញសង្គមមួយដែលបានលើកឡើងថា អភិបាលខេត្តសៀមរាប យកការងារគ្រប់គ្រងសំណង់….

2 សប្តាហ៍ មុន 65 តូ សុផល

ខេត្តសៀមរាប៖  កន្លងមកមានបណ្តាញសង្គមមួយបានលើកឡើងថាអភិបាលខេត្តសៀមរាប យកការងារគ្រប់គ្រងសំណង់ដែលសាងសង់ក្នុងខេត្តសៀមរាបទៅបៀបធៀបជាមួយនឹងសំណង់ក្នុងខេត្តដទៃ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣។

តាមពិតខ្លឹមសារដើម ដែល ឯកឧត្តម អភិបាលខេត្តបានលើកឡើង គឺជាការណែនាំដល់មន្ទីរ និងមន្ត្រីជំនាញបច្ចេកទេសទាំងអស់ត្រូវទប់ស្កាត់ និង បញ្ឈប់រាល់សំណង់ដែលគ្មានច្បាប់ ឬពុំមានលិខិតអនុញ្ញាតសាងសង់ ដេីម្បីជៀសវាងមានឧបទ្ទវហេតុកេីតឡេីង​។ កត្តានេះឯកឧត្តម អភិបាលខេត្តសៀមរាបគ្រាន់តែក្រេីនរំលឹកដល់មន្ទីរជំនាញកុំអោយមានការធ្វេសប្រហែសក្នុងការអនុញ្ញាតអោយម្ចាស់សំណង់សាងសង់ដោយពុំមានច្បាប់អនុញ្ញាតតែប៉ុណ្ណេះ។

ប៉ុន្តែសារព័ត៌មានមួយចំនួនបានសរសេរបំភ្លៃថា អភិបាលខេត្តសៀមរាបយកសំណង់ខេត្តទៅធៀបជាមួយនឹងសំណង់ខេត្តដទៃដែលធ្វើអោយមានការយល់ច្រឡំសាធារណមតិ។

រដ្ឋបាលខេត្តសូមស្នើអោយម្ចាស់ផេកហ្វេសបុកដែលបានធ្វើការផ្សព្វផ្សាយមិនត្រឹមត្រូវធ្វើការកែតម្រូវឡើងវិញជាបន្ទាន់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!