ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ក្នុងសង្កាត់ទួលតាឯក

1 ខែ មុន 17 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ រស់ ភស្ស ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធក្នុងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

កិច្ចប្រតិបត្តិការបង្ក្រាបជន សង្ស័យខាងលើលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងបង្ក្ការ បង្ក្រាបស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការ រងផែនព្រហ្មទណ្ឌកំរិតស្រាលក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សុខ ប៊ុនហុង ភេទប្រុស៥៥ឆ្នាំ ថាមានជនសង្ស័យបានលួចម៉ូតូរបស់ខ្លួនកាលពីវេលាម៉ោង៣និង២០នាទីទៀប ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩ក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានមានប្រសាសន៍ថាវត្ថុតាងដែលសម្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1AA-1185ជារបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់អោយជនរងគ្រោះវិញចំណែកជនសង្ស័យកម្លាំងនៃការិយាល័យជំនាញកំពុងធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!