ព្រឹតិ្តការណ៍ថ្មីៗ

ប្រវត្តិខ្លះៗ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទើបគ្រងតំណែងថ្មី!

4 ខែ មុន 425 tnn_admin
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ១៩៧៦ នៅភូមិចំរេះ ឃុំគោល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រវត្តិសិក្សា៖

នៅឆ្នាំ១៩៩៤ បញ្ចប់ការសិក្សាមធ្យមសិក្សាកម្រិត II
នៅឆ្នាំ១៩៩៩ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
នៅឆ្នាំ២០០០ គ្រូមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាស្ថានជាតិអប់រំ
នៅឆ្នាំ២០០៦ បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
នៅឆ្នាំ២០១៤ ជាកម្មសិក្សាការីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល
នៅឆ្នាំ២០១៦ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល ។

ប្រវត្តិការងារ៖
ពីឆ្នាំ២០០០-២០០៣ គ្រូមធ្យមសិក្សាទុតិយភូមិ នៅ​វិទ្យាល័យវិទ្យាល័យពាមរក៍។
ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១១ ជាប្រធានផ្នែកកាត់បន្ថយភាពក្រីក្រនៅទីស្ដីការគណៈរដ្ឋមន្ត្រី
ពីខែកក្កដា ឆ្នាំ២០១១ ដល់ខែកក្កដា ឆ្នាំ២០១៦ ជាអភិបាលរង​ ខេត្តព្រះវិហារ
ពីខែសីហាឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ ជា​អភិបាលខេត្តព្រះវិហារ
បច្ចុប្បន្ន ជា​អភិបាលខេត្ត​កំពង់ចាម។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ៥ (ឆ្នាំ២០១៧)។

ប្រភព៖ កំពង់ចាម កំពង់ចិត្ត 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ