ព្រឹតិ្តការណ៍ថ្មីៗ

បន្លំ​ជា​នគរបាល​ហើយ​ បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ជា​ថ្នូរ​រត់ការ​ធានា​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​

3 ខែ មុន 105 tnn_admin

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ត្រូវ​បាន​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៦​ឧសភា​ ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នៃ​ការ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​នោះត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​ហើយ​ កាលពី​ថ្ងៃ​ទី​២៧​មិថុនា​ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ដូច​ខាងក្រោម​ ៖

១/​ បន្ទាប់​ពី​ការ​ចាប់ខ្លួន​ជនល្មើស​រូប​នេះ​ បាន​សារភាព​ទទួលស្គាល់​ថា​ រូបគេ​និង​បក្ខពួក​ម្នាក់​ បាន​បន្លំ​ជា​នគរបាល​និង​បោកប្រាស់​ប្រជាពលរដ្ឋ​យក​លុយ​ជា​ថ្នូរ​នៃ​ការ​រត់ការ​ធានា​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ពិតប្រាកដ​មែន​។​

២/​ បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​កំពុង​ស្វែង​តាម​បក្ខពួក​ម្នាក់​ទៀត​ ដែល​កំពុង​គេចខ្លួន​និង​បាន​កសាង​សំណុំរឿង​ ប​ញ្ជួ​ន​ជនល្មើស​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​

៣/​សមត្ថកិច្ច​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជនល្មើស​ទាំង​២​នេះ​បោកប្រាស់​ អញ្ជើញ​មក​ដាក់​ពាក្យបណ្តឹង​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​សំណង​តាម​ផ្លូវច្បាប់​។​

៤/​ នគរបាល​ជាតិ​កម្ពុជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​បង្ក្រាប​ជនខិលខូច​ ដើម្បី​ការពារ​ផល​ប្រ​ យោជន៍​ប្រជាពលរដ្ឋ​និង​សង្គម​ ក៏​ដូច​ជា​ការ​ការពារ​បាន​នូវ​កិត្តិយស​របស់​ស្ថាប័ន​នគរបាល​ជាតិ​ផង​ដែរ​៕

ប្រភព៖ http://cambodiapolice.com

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ