ព្រឹតិ្តការណ៍ថ្មីៗ

បណ្តោយផ្លូវ៦០ម៉ែត្រ នៃទឹកដីខណ្ឌមានជ័យ កំពុងល្បីជាទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន!

2 ខែ មុន 324 tnn_admin

ភ្នំពេញ  ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋានខណ្ឌមានជ័យ  បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន នៅផ្លូវ៦០ម៉ែត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលកំពុងដើរតាមផ្លូវ លក់គ្រឿងញៀន ហើយធ្វើការឆែកឆេរ  ដោយរកឃើញ  ក្រាមពណ៍សថ្លា ២៩កញ្ចប់ ដែលលាក់ទុកក្នុង ប្រអប់ខ្មៅមួយនៅជាប់ខ្លួន ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្ដង។

ការឃាត់ខ្លួនខាងលើនេះ  ធ្វើឡើងកាលពីវេលា ម៉ោង ៨:០០នាទីយប់ ថ្ងៃពុធ ៩រោច ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩នេះ នៅចំណុចសំណង់មិនរៀបរយ លើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ដែលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួន ពីបទជួញដូរដោយ ខុស ច្បាប់ នូវ សារ ធាតុ ញៀនខាងលើមាន ឈ្មោះ សល វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ  ។

លោកអនុសេនីយ៍ឯក  អុំ  រតនា  នាយប៉ុស្តិ៍ចាក់អង្រែលេី បានប្រាប់ឲ្យដឹងថា  មុនឈានដល់ការឃាត់ខ្លួន ដោយអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ  និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ  និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ  បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន  នៅផ្លូវ៦០ម៉ែត្រ  ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលកំពុងឈរលក់គ្រឿងញៀនតាមផ្លូវ ហើយសមត្ថកិច្ចធ្វើការឆែកឆេរ  ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា  ចំនួន ២៩កញ្ចប់ថង់តូច ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីធ្វើការសាកសួរភ្លាមៗ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន ២៩កញ្ចប់ថង់តូច ។

បច្ចុប្បន្ន  ជនសង្ស័យឈ្មោះ សល វិសាល និងវត្ថុតាង  ត្រូវបានឃាត់ ខ្លួននៅ អធិការដ្ឋាននគរ បាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំ រឿងចាត់តាមនីតិវិធី ៕  (ដោយ ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ