ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែខ្លាចសឹកសំបកកង់ បង្ហោះម៉ូតូលេងតាមផ្លូវ ក៍ចាប់ដែរ!

1 ខែ មុន 23 tnn_admin

ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូទាំងថ្ងៃ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀតត្រូវកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួននាំមក អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីណែនាំ អប់រំ និងអោយ អាណាព្យាបាល មកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។

ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង៤:០៥នាទីល្ងាច ថ្ងៃទី២៦  ខែមិថុនា  ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  ។

ក្មេងស្ទាវទាំង២នាក់ បង្ហោះម៉ូតូហើយសមត្ថកិច្ចឃាត់យកមកអប់រំណែនាំមាន

ទី១.ឈ្មោះ ហេង សុខធា ទី២.ឈ្មោះ  សួន ដារ៉ា ពួកគេទាំងពីរមានទីលំនៅជិតគ្នា  ក្នុង ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  ។

មន្ត្រីនគរបាលខណ្ឌមានជ័យ  បានបញ្ជាក់ប្រាប់ថា  នៅមុនពេលឃាត់ខ្លួន ក្មេងស្ទាវទាំង២នាក់នេះ  ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ  នឹងអធិការរងលោកវរសេនីយ៍ត្រី គង់ សុវង្ស នៃអធិការដ្នាននគរបាលខណ្ឌមានជ័យនោះ  កងកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ  បានបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចេញល្បាតមកដល់ ចំណុចខាងលើ  ស្រាប់តែ ឃើញ យុវជន២នាក់  កំពុងជិះម៉ូតូមួយគ្រឿង  ម៉ាក់  Honda Beat ពណ៍ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ  1GV-6372  ជិះឌុបគ្នា ធ្វើដំណើរតាមផ្លូវ  ដោយមិនដឹងថា មានកម្លាំងសមត្ថកិច្ចកំពុងល្បាត  នៅខាងក្រោយឡើយ  ស្រាប់តែពួកគេបាននាំគ្នា  បង្ហោះម៉ូតូតាមផ្លូវ ម្ដងហើយម្ដងទៀត  ទើប កម្លាំងកងកម្លាំងអន្តរាគមន៍  ប្រដេញតាមស្ទាក់ ឃាត់បាន  ហើយនាំមក អធិការដ្ឋានខណ្ឌមានជ័យ  ដើម្បីធ្វើការសាកសួរ  រួចប្រគល់ឲ្យប៉ុស្តិ៍ ចាក់អង្រែ ក្រោម  ធ្វើការអប់រំណែនាំបន្ត និងអោយ អាណាព្យាបាល មកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។

ក្រោយឃាត់ខ្លួន សួរនាំនិងស្រាវជ្រាវប៉ុន្មានម៉ោងក្រោយរកឃើញថា ក្រុមក្មេង ទំនើងទាំងនេះ មិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់ ក៏សម្រេចអប់រំណែនាំ ឲ្យអាណាព្យាបាលមកធានា  ដោយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!