ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៍ ជូន ប្តីប្រពន្ធកម្សត់ ពិការភ្នែកទាំង២នាក់ សំរាលបានកូនស្រីមួយ ប្រកបមុខរបរ ដើរច្រៀងរកប្រាក់កំរៃ តាមផ្លូវសាធារណះ

2 ខែ មុន 14 tnn_admin

ភ្នំពេញ៖ នៅវេលាម៉ោង ២ ថ្ងៃព្រហស្បត៍ ១០រោច ខែ ជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំលោក ទូច សំអ៊ុល ចៅសង្កាត់ស្ទឹងមានជ័យទី ២ លោក មេភូមិដំណាក់ធំ១ សមាជិក ក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះផ្ទាល់ដល់ខ្នងផ្ទះគ្រួសារប្តីប្រពន្ធពិការភ្នែកទាំង២នាក់ទើបសំរាលកូនស្រីបាន ១៥ថ្ងៃ  ក្នុងភាពសង្វែកទទួលបន្ទុកចិញ្ចឹមម្តាយចាស់ជរាជួបជីវភាពលំបាក រស់ក្នុងខ្ទមកំសត់ប្រកបមុខរបរ ដើរច្រៀងតាមដងផ្លូវសាធារណះ រស់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ។

គ្រួសារ ប្តីប្រពន្ធ ថែមទាំងពិការភ្នែកទាំងពីរនាក់នោះមាន ៖

– ឈ្មោះ ផង់ រតនា អាយុ ៣២ ឆ្នាំ ប្រកបមុខរបរ ដើរច្រៀងតាមស្តុបលើផ្លូវសាធារណះ (ប្តី) ។

– ឈ្មោះ លី សម្បត្តិ អាយុ ៣០ ឆ្នាំ (ប្រពន្ធ) ។

-កូនស្រី ឈ្មោះ សម្បត្តិ កញ្ញា អាយុ (កើតបាន១៥ថ្ងៃ ) ។

ទន្ទឹមនិងការចុះសួរសុខទុក្ខជាមួយគ្រួសារប្តីប្រពន្ធអភព្វពិការភ្នែកទាំងសងរស់ក្នុងខ្ទមកំសត់ ជួបជីវភាពលំបាកនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានធ្វើការសំណេះសំណាល  និងបាននាំប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូខ្ពស់ ចំពោះសុខទុក្ខ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ ខ្យល់ព្យុះ ជនពិការ សុខភាព មាតា និង ទារក ក៍ដូចជាគ្រោះមហន្តរាយផ្សេងៗ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តាំផ្ញើដល់ស្ត្រីអភព្វពិការភ្នែក អោយទៅពិនិត្យសុខភាព និង ពិគ្រោះយោបល់នៅតាមមណ្ឌលសុខភាព ឬតាមមន្ទីរពេទ្យបង្អែកដែលនៅក្បែរផ្ទះ និងតាមកំណត់ ដើម្បីទទួលយកសេវា បង្ការ ព្យាបាលអោយបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញជៀសវាងការកើតមាននូវកត្តាណាមួយមិនល្អផ្សេងៗ ដែរអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ឬដល់អាយុជីវិតរបស់ម្តាយ និង ទារកជាដើម ។

ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តល់អំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យដល់គ្រួសារអភព្វពិការភ្នែកទាំងសងខាង រួមទាំងម្តាយចាស់ជរារស់ក្នុងខ្ទមកម្សត់ នូវ អង្ករ ចំនួន ២បាវ ទឹកសុទ្ធ ចំនួន២កេះធំ ទឹកដោះគោសំរាប់ឆុង ២កំប៉ុងធំ និង ថវិកាចំនួន ២០ម៉ឺនរៀលដើម្បីបន្តផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបន្ថែមទៅមុខទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ