ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ​ លោក​ អាន់​ សំអាត់​ ​ ប្រម៉ូលប្រាក់ពុករលួយរាប់ម៉ឺនដុល្លារ ពីពលរដ្ឋក្រីក្រ តាមរយះផ្ដល់បណ្ណ័ព្រំដែន

5 ខែ មុន 151 tnn_admin

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩ នេះមានការបែកធ្លាយមកថា លោក អាន់​ សំអាត​ ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ​ បានប្រព្រឹត្តអំពើរពុករលួយយ៉ាងធ្ងន់ធ្ងរ​ ដោយធ្វើសកម្មភាព គៀបសង្កត់ធ្វើបាប​ ជញ្ជក់ឈាមពី ប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ក្នុងមួយខែនិងប្រម៉ូលប្រាក់បានរាប់ម៉ឺនដុល្លាក្នុងមួយខែ តាមរយះការផ្ដល់សៀវភៅឆ្លងដែន​  ។

ប្រភព បាន​អោយ​ដឹងថា​ លោក អាន់ សំអាត់ បានដាក់បន្ដាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ ទទួលប្រម៉ូលធ្វើសៀវភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ពី ១៤ទៅ១៥ម៉ឺនរៀល​ ពីពលរដ្ឋមកពីខេត្តផ្សេង​ ដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែន ទៅព្យាលជុំងឺ រឺទៅធ្វើពលករស្រុកថៃ។ ប្រភពបន្ថែមថា​ បង់ប្រាក់ក្នុងម្នាក់១៤ ទៅ១៥ម៉ឺនរៀល គឺអ្នកប្រម៉ូលទទួលធ្វើបណ្ណ័ព្រំដែនយកប្រាក់មកប្រគល់អោយលោកអាន់​ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ រីឯកអ្នកប្រម៉ូលចំណេញម្នាក់៤ទៅ៥ម៉ឺនរៀល។

ប្រភពបានបន្តរថា លោក អាន់​ សំអាត​ បានផ្គើននិង អនុក្រិដ្ឋរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន​ គឺយកថ្លៃសេវ៉ា ចាប់ពី១៤ម៉ឺនរៀលនិង១៥ម៉ឺនរៀលក្នុងសៀវភៅឆ្លងដែនមួយក្បាល ដែលសៀវភៅបន្ទុកក្រសួងមហាផ្ទៃតម្រូវកំណត់ បណ្ណ័ព្រំដែនមួយក្បាលតែពីម៉ឺនរៀល។ មិនតែប៉ុណ្ណោះលោក អាន់​សំអាត​ បានយកលំនៅដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសំរាប់ធ្វើបណ្ណ័ឆ្លងដែន​ និងបំពេញបែបបទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្ត។គ្រាន់តែមានហត្ថលេខាលោកលឹមសុខតូ អភិបាលរងខេត្តម្នាក់គ្រប់គ្រាន់ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្ត របស់ក្រសួងមហាផ្ទៃ​ ដាក់ចេញដើម្បីអោយអនុវត្ដ។

សព្វថ្ងៃនេះមានប្រជាពលរដ្ឋមិនក្រោមរាប់ពាន់នាក់ក្នុងមួយខែ ដែលបានចាញ់បោកនិងត្រូវលោក អាន់​ សំអាត គៀបសង្កត់ពួកគាត់អោយបង់ប្រាក់លើសសៀវភៅបន្ទុក​។

បញ្ជាក់ថាក្នុងម្នាក់ត្រូវបង់ប្រាក់ចាប់ពី១៤ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ក្នុងរយះពេលពីទៅបីថ្ងៃបានសៀវភៅឆ្លងដែនយកទៅប្រើប្រាស់។ ដែលតំលៃខាងលើនេះ បានលើសទៅនិងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃបានកំណត់ រហូតគុណនិង៧ដង ដែលក្រសួងកំណត់យកសេវ៉ាត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណុះ។

ប្រភពបន្ថែមថា លោក អាន់ សំអាត​ បានជញ្ជក់ឈាមរាស្រ្ដចាប់តាំងពីក្រសួងមហាផ្ទៃចេញអនុក្រិដ្ឋប្រកាស់ផ្ទេសេវ៉ាកម្មផ្ដល់សៀវភៅឆ្លងដែនពីនគរបាលអន្តោប្រវេសន៍​ មកអោយអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង។

សូមគូសបញ្ជាក់ផងដែថារាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យមានតែហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ។

ដោយមានការដាក់ការសង្ស័យថាមានការឃុបឃិតនិយមបក្សពួក ក្រុមការងារនៅក្នុងសាលាខេត្តឧត្ដរមានជ័យ​ ទើបមិនបានបំពេញតាមលក្ខណ័របស់ក្រសួងបានដាក់ជូន។

ពោលគឺ លោក អាន់ សំអាត​ ប្រធានការិយាល័យច្រកចេញចូលតែមួយ មិនបានគោរពទៅតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួងមហាផ្ទៃ នោះទេបែជាយកផ្ទះខ្លួនឯងធ្វើកន្លែងធ្វើការងារ តម្រូវអោយពលរដ្ឋបង់សេវ៉ាលើសសៀវភៅបន្ទុក សំរ៉ុកប្រម៉ូលប្រាក់រាប់ម៉ឺនដុល្លារ ពីរាស្រ្ដក្រីក្ររាប់ពាន់នាក់ចាញបោករាងរាល់ថ្ងៃដោយមិនដឹងខ្លួន៕ ដោយ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ