ព្រឹតិ្តការណ៍ថ្មីៗ

យើស! លួច រកតែរថយន្តទំនើប Ford Ranger! (វីដេអូ)

1 ខែ មុន 86 tnn_admin

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់ ធី អិន អិន ថា កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច យករថយន្តមួយគ្រឿងម៉ាក FORD RANGER PICK UP ពណ៌ ទឹកប្រាក់ ឆ្នាំផលិត២០១៨ លេខតួ៨៥៩៧៤០ លេខម៉ាស៊ីន ២៦៥៤៨៥៥ ពាក់ស្លាកលេខ ភ្នំពេញ 2AV -0100 នៅចំណុចផ្ទះលេខ១២បូរីប៉េងហួត ផ្លូវលេខ១៥ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០៤ នាទី និងចាប់យករថយន្តជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ផាន់ ឌីណា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក រថយន្តម៉ាក FORD RANGER PICK UP ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០១៨ លេខតួ ៨៥៩៧៤០ លេខម៉ាស៊ីន ២៦៥៤៨៥៥ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0100 ។

ជនរងគ្រោះ ឈ្មោះ MOON JI AE ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M ៥៣៣៥៨៨៥៦ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២បូរីប៉េងហួត ផ្លូវលេខ១៥ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!