ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម ស្នើឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្តនិងមន្ត្រីរាជការក្រោមឱវាទត្រូវមានសាមគ្គីភាព សហការល្អ

4 ខែ មុន 50 តូ សុផល

ខេត្តព្រះវិហារ៖  នាព្រឹកថ្ងៃព្រហស្បត៌ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩រដ្ឋបាលខេត្តបានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីប្រធានក្រុមការងារចុះជួយខេត្តរដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញ អភិបាលក្រុង ស្រ៉ុក មេឃុំចៅសង្កាត់ ជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចក្រឡាហោម បានថ្លែងកោតសសើរ ពីការរីក ចម្រើនរបស់ខេត្តព្រះវិហារ និងបានណែនាំដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ទាំងអស់ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គមតាមរយះការការពារនូវរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ការទប់ស្កាត់ជនអគតិដែលបង្កឲ្យអសន្តិសុខសុវត្ថិភាពសង្គមជាតិ ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀន បទល្មើសព្រំដែនគ្រប់ប្រភេទបន្តពង្រឹងការការពារធនធានធម្មជាតិឲ្យបានខ្លាំង ក្លាបន្ថែមទៀត និងការងារជម្រុញកម្មវិធីវិមជ្ឍការ និងវិសហមជ្ឈការនៃគោលនយោបាយចតុកោណ ដំណាក់កាលទី៤ អណត្តិទី០៦នេះ ផងដែរ។

បន្ថែមពីនេះសម្តេចក្រឡាហោម បានស្នើឲ្យ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងមន្ត្រីរាជការក្រោមឱវាទត្រូវមានសាមគ្គីភាព សហការ ល្អនឹងក្នុងគោលដៅប្រសិទ្ធភាពការងារក្នុងរដ្ឋបាលខេត្ត ក្នុងន័យបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។

សូមរំលឹកដែរថា ឯកឧត្តម ប្រាក់សុវណ្ណ ត្រូវតែង តាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រាវផ្ទេរភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ