ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយបាក់រលំអគារ! គណៈកម្មការចំនួន៨នឹងចុះត្រួតពិនិត្យគុណភាពនិងលក្ខណៈ បច្ចេកទេសនៃសំណង់ទាំងអស់ដែលបាននឹងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុ

4 ខែ មុន 56 តូ សុផល

(ខេត្តព្រះសីហនុ)៖កិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងបន្ទាប់ពីមានឧប្បទ្ទវហេតុបាក់រលំអាគារកំពស់៧ជាន់នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលអោយមានមនុស្សស្លាប់និងរបួសចំនួន៥៤នាក់កាលពីរាត្រីទាបភ្លឺថ្ងៃទី២២មិថុនា២០១៩កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំនេះដែរបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃអង្គារ ៨រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ,ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ នៅខេត្តព្រះសីហនុ ផងដែរ ក្នុងគោលបំណងត្រួតពិនិត្យគុណភាពនិងលក្ខណៈបច្ចេកទេស នៃសំណង់ទាំងអស់ដែលបាននឹងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុបច្ចុប្បន្ន។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នេះ ឯកឧត្ដម ជា សុផារ៉ា បានណែនាំមន្ត្រីអោយត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ អោយបានត្រឹមត្រូវ។ មុននឹងសាងសង់ ត្រូវមានច្បាប់អនុញ្ញាត លិខិតបើកការដ្ឋាន ជាដើម…។
ឯកឧត្តម មានប្រសាសន៍ថា៖
“រាល់សំណង់ដែលគ្មានច្បាប់ ចាប់ពីពេលនេះទៅអាជ្ញាធរត្រូវដាក់ ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាដើម្បីដោះស្រាយតាមច្បាប់។
ចំពោះមុខនេះយើងនឹងបង្កើតគណៈកម្មការដើម្បីចុះត្រួតពិនិត្យ រាល់សំណង់ទាំងអស់។”

ឯកឧត្តមបានបញ្ជាក់ថា៖ “គណៈកម្មការនឹងចុះធ្វើការងារ នេះដោយប្រាកដប្រជាបំផុតនិងព្រមទាំងបានរំលឹក ម្ចាស់សំណង់ទាំងអស់អោយត្រៀមឯកសារទាក់ទិននឹងសំណង់របស់ខ្លួន និងកុំមានទម្លាប់ពេល គណៈកម្មការចុះទៅហុចស្រោមសំបុត្រ។”
ជាមួយនេះដែរ ឯកឧត្តម បានស្នើឱ្យមន្ត្រីនៃគណៈកម្មការ ទាំង៨ ត្រូវធ្វើតាមជំនាញ។

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានណែនាំថា៖ការបំពេញបេសកកម្ម គឺអនុវត្តតាមជំនាញ និងវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគកាន់តែធំ កាន់តែច្រើន កាន់តែល្អថែមទៀត នៅក្នុងខេត្តព្រះសីហនុ តាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមដែរ ឯកឧត្តម បានអំពាវនាវឲ្យវិនិយោគិន មានការនឹងនរចិត្ត ព្រោះគណៈកម្មការចុះទៅ មិនមែនបំភ័យបំភិត ដុតឲ្យខ្លោច រោលឱ្យឆៅនោះទេ។តែវាគឺជាការគាំទ្រឲ្យបងប្អូនអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធានាបរិមាណ និងគុណភាព កុំមានការ មន្ទិលសង្ស័យនិង ភិតភ័យ។ សង្ឃឹមជឿជាក់លេីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងមន្រ្តីរបស់ថ្នាក់ជាតិ របស់យេីង។ by LSR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ