ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សា ខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣

1 ខែ មុន 117 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យចំណុះ ជំនាញ លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ សរុបអ្នកចូលរួម៥៧នាក់ ដោយមានរបៀបវារៈប្រជុំចំនួន០៤ដូចខាងក្រោម៖

១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។

២.ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តិទី៣ សម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។

៣.របាយការណ៍លទ្ធផល នៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ ក្នុងអណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ ការងារសេសសល់ និងទិសដៅការងារត្រូវអនុវត្ត៣ខែបន្ត។

៤.បញ្ហាផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!