ព្រឹតិ្តការណ៍ថ្មីៗ

អង្គុយចាំដឹកម៉ូយទៅវិញ ត្រូវបងធំប្រចាំភូមិវាយបែកមុខរងរបួសធ្ងន់ (វីដេអូ)

2 សប្តាហ៍ មុន 73 tnn_admin

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ខណះអង្គុយចាំដឹកម៉ូយត្រឡប់ទៅវិញ ស្រាប់តែមានទំនាស់សំដីជាមួយបងធំប្រចាំភូមិឈានដល់លោតមកវាយបណ្តាលអោយរងរបួសបែកក្រោមភ្នែកខាងឆ្វេងរងរបួសធ្ងន់បង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចកាលពីម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៦មិថុនា២០១៩នៅក្នុងភូមិបុរីកម្មករ

(អតីត ភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ អ៊ុក សេរីរ័ត្ន ហៅ លឹម អាយុ ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុបស្នាក់នៅ ភូមិទួល ពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កជាបងធំប្រចាំភូមិឈ្មោះ សុខ ជា ហៅ ជា អាយុ ២០ឆ្នាំ មុខ របររត់កង់បី ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមសំដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានដឹកម៉ូយជាបុរសម្នាក់ចេញម្តុំពីចំការដូងមកចំណុចខាងលើក្នុងតំលៃ១ម៉ឺនរៀលខណះមកដល់ចំណុចខាងលើម៉ូយអោយគាត់អង្គុយចាំដឹកទៅវិញពេលអង្គុយចាំម៉ូយស្រាប់តែមានបុរសម្នាក់ជាបងធំប្រចាំភូមិនិងរត់រឺម៉កង់បី (ផាសអេប) ដើរ

មកសួរគាត់មកធ្វើអីទីនេះ។ ពេលនោះគាត់ថា ចាំដឹកម៉ូយទៅវិញក៍ប៉ះសំដីគ្នាហើយបងធំខាងលើលោតមកវាយគាត់បណ្តាលអោយបែកមុខនិងរយ៉ះក្រោភ្នែកខាងឆ្វេងរងរបួសធ្ងន់ហើយបានបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអត្តរាគមន៍និងនាំទាំង២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។ ដោយ៖ ឌី ម៉ាប់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!