ព្រឹតិ្តការណ៍ថ្មីៗ

បុកមនុស្សស្លាប់ ប្លុងរថយន្តចោល  រត់គេចខ្លួនបាត់ស្រមោល

4 ខែ មុន 29 tnn_admin

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឲ្យដឹងថា អ្នកដំណើរម្នាក់ ពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅនឹងកន្លែងកើតហេតុពេលកំពុងជិះម៉ូតូម្នាក់ឯង ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុង តាមស្រាវជ្រាវរកចាប់ខ្លួន។

កណីនេះបានកើតឡើងនៅវេលាម៉ោង១៩:៤០នាទីយប់  នាថ្ងៃទី២៥-០៦-២០១៩ នៅលើផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល បង្ករដោយរថយន្ត បុកនឹងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ប្រុស (ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណ)  ស្លាប់នៅនឹងកន្លែងកើតហេតុ រួចរថយន្តបង្ករ  Toyota កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាក ភ្នំពេញ 2O-7442  ម្ចាស់រថយន្តបានរត់គេចខ្លួន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ បានយកទៅរក្សាទុកនៅ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីស្វែងរកសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់រថយន្តបង្ក កម្លាំងជំនាញយើង កំពុងស្រាវជ្រាវរក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ