ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូធំ បុកកង់បីឥណ្ឌា ចេញសុទ្ធតែឧបករណ៍ប្រើប្រាស់គ្រឿងញៀន

1 ខែ មុន 86 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង  បត់ត្រឡប់ក្រោយ មិនបើកភ្លើងស៊ីញ៉ូត្រឹមត្រូវ ត្រូវបានយុវជនម្នាក់ ជិះម៉ូតូធំមួយគ្រឿង មកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពេញទំហឹង   បណ្តាលក្រឡាប់ផ្ងាជើងម្ខាង សង្កត់ម្ចាស់កង់បី កៀបជើង ចំណែកម៉ូតូខ្ទាតទៅផ្លូវម្ខាងទៀតជិត១០ម៉ែត្រ ម្ចាស់ម៉ូតូរបួសបែកមាត់ បាក់ធ្មេញ  ហូរឈាមជោកខ្លួន  ត្រូវបានសន្តិសុខនិងសមត្ថកិច្ចយាមមុខទូតជប៉ុន  និងបុរសបរទេសម្នាក់ ធ្វើដំណើរឆ្លងកាត់នោះ ចុះមកជួយ សង្គ្រោះបឋម និងជួយរើស របស់មានតម្លៃ ប្រគល់ជូន ភាគីទាំងសងខាងវិញ  ហើយប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០:២៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា   ឆ្នាំ២០១៩នេះ ស្ថិតចំណុចមុខស្ថានទូតជប៉ុន ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង  ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  1AC-2616 ធ្វើដំណើរតាមផ្លូវ ព្រះនរោត្តម  ទិសដៅពីជោះងទៅត្បូង  ក្នុងល្បឿនធម្មតា  លុះមកដល់ចំណុចកើតហេតុ  បានបត់ត្រឡប់ក្រោយ ដោយមិនបើកភ្លើងស៊ីញ៉ូឲ្យបានត្រឹមត្រូវនោះទេ ទើបត្រូវបានយុវជនម្នាក់ កំពុងជិះម៉ូតូធំមួយគ្រឿង ម៉ាក YAMAHA FZ ពណ៍ឈាមជ្រូក  ពាក់ស្លាកលេខ ភ្នំពេញ  1FC-0365 ធ្វើដំណើរតាមផ្លូវ ស្របទិសគ្នាមកពីក្រោយ ទើបចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពេញទំហឹងបណ្តាលក្រឡាប់ផ្ងាជើងម្ខាង សង្កត់ម្ចាស់កង់បី កៀបជើង ចំណែកម៉ូតូខ្ទាតទៅផ្លូវម្ខាងទៀតជិត១០ម៉ែត្រ ម្ចាស់ម៉ូតូរបួសបែកមាត់ បាក់ធ្មេញ  ហូរឈាមជោកខ្លួន  ត្រូវបានសន្តិសុខនិងសមត្ថកិច្ចយាមមុខទូតជប៉ុន និងបុរសបរទេសម្នាក់ ធ្វើដំណើរឆ្លងកាត់នោះ  ចុះមកជួយ សង្គ្រោះបឋម  និងជួយរើស របស់មានតម្លៃ ប្រគល់ជូន ភាគីទាំងសងខាងវិញ  ហើយប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

ក្រោយកើតហេតុ ស្រាប់តែឃើញ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ធ្លាក់ពីកាបូបរបស់អ្នកបើកកង់បី  សមត្ថកិច្ចក៏បានឆែក រកឃើញ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយឈុត  តែមានឃើញមានថ្នាំញៀនទេ  ទើបធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌចំការមនតែម្ដង  ។

ចំណែកឯម៉ូតូ រួមទាំងកង់បីឥណ្ឌា សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកវាស់វែង  រួចយកទៅរក្សាទុក បណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ ពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!