ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត នៅតាមស្រុកសោះ មានករណីឆក់កាបូបដែរ ស្នងការ ទើបឡើងថ្មីផង !(វីដេអូ)

3 សប្តាហ៍ មុន 95 tnn_admin

ព្រៃវែង៖ កាលវេលាម៉ោង៤និង១៥នាទី រសៀល ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០១៩ មានករណី ចោរឆក់កាបូប ស្ត្រីកម្មករសំណង់ឈ្មោះ ណូ បូរី អាយុ២៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំ ជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង រីឯអ្នកបើកបរម៉ូតូមានឈ្មោះ ផេង អាយុ២៣ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ រស់នៅរស់នៅភូមិជាមួយគ្នា ទាំងពីរនាក់ ធ្វើការសំណង់នៅក្នុងរោងចក្រ ធ្វើកុងម៉ា ដែលមានទីតាំងនៅខាងកើតផ្សារកំពង់សឹង ស្រុកព្រះស្តេច ។

បើតាមព្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីនារីពីរអ្នកខាងលើសម្រាកពីការងារ រួចបានបើកម៉ូតូ ម៉ាកទ្រីមសង់ ស៊ែរី ២០១៥ ពាក់ស្លាកលេខព្រៃវែង 2I-6499 មានដឹកឥវ៉ាន់ សំពីងសំពោង និងស្ពាយកាបូប ធ្វើដំណើរចេញពីររោងចក្រ ឆ្ពោះទៅផ្ទះវិញ ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ 1 បានតែបន្តិចស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ បានបើកម៉ូតូមិនចាំម៉ាកស្របទិសគ្នាស្លៀកពាក់ខោអាវឈុតខ្មៅ ពាក់មួកសុវត្ថិភាព និងម្នាក់ទៀតពាក់មួកប៉ារ៉េ១ បានធ្វើសកម្មភាពឆក់កាបូបនាក់ដែលជិះម៉ូតូខាងក្រោយ តែមិនបានសម្រេចនោះទេ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ រីឯអ្នកបើបរវិញរងរបួសស្រាល រីឯជនសង្ស័យដែលធ្វើសកម្មភាពនោះបានបើកម៉ូតូចេញបាត់ស្រមោល។

ពួកគាត់បន្តថា នៅទឹកដីស្រុកព្រះស្តេចពីមុន កម្រមានសកម្មភាព ចោរឆក់អ្នកធ្វើដំណើរនៅតាម ដងផ្លូវណាស់ ឥឡូវស្រាប់តែមាន ធ្វើឲ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពី សន្តិសុខ សុវត្ថិភាពពេលធ្វើដំណើរទៅមក។

បន្ទាប់ពីកើតហេតុមក គេឃើញមានសមត្ថកិច្ច បានត្រឹមតែចុះមកសួរនាំ ប្រមូលធ្វើកំណត់ហេតុ និងហៅរថយន្តសង្គ្រោះដឹកបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្រប៉ុណ្ណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!