ព្រឹតិ្តការណ៍ថ្មីៗ

ឈ្លោះគ្នាជាមួយប្រពន្ធ លុះម៉ែក្មេកឃើញកូនស្រីឈាមថ្ងាស រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​ ផ្អើលទាំងយប់

3 ខែ មុន 152 តូ សុផល

ភ្នំពេញ​ ៖ បុរសម្នាក់​ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន ដោយមិនដឹងមូលហេតុ​ លុះម៉ែក្មេកចូលទៅស្ដីអោយ​ខឹងឈ្លោះជាមួយម៉ែក្មេកទៀត​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់ប្អូនថ្លៃ​ចូលទៅជួយឃាត់​ រហូតឈានដល់កេីតមានការប្រតាយប្រតប់គ្នាឡើងធ្វើឲ្យស្ត្រីជាប្រពន្ធបែកថ្ងាសហូរ​ពេញមុខ​ លុះម៉ែក្មេកឃើញកូនស្រីឈាមថ្ងាស រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកជួយអន្តរាគមន៍​និងសម្របសម្រួល​ ផ្អើលទាំងយប់។ 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់​ ថ្ងៃទី២៥ ខែមិថុនា​​​ ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះជួលមួយកន្លែង​ ជាប់សាលាអន្តរជាតិ​ញ៉ូវតុនធីឡាយ​ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់​ ប្រាប់អោយដឹងថា​ នៅមុនពេលកើតហេតុ ពួកគាត់មិនដឹងថាពីរនាក់ប្ដីប្រពន្ធនោះ​ មានបញ្ហាឈ្លោះទាស់សម្ដីគ្នាមកពីណានោះទេ​ គឺគ្រាន់តែលឺបុរសជាប្ដីនោះស្រែក​ ដាក់ស្ត្រីជាប្រពន្ធ ហើយខាងប្រពន្ធក៏ស្រែកដាក់វិញ ហេីយក៏ឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ​ ដោយមិនដឹងមូលហេតុ​អ្វីនោះទេ​ លុះម៉ែក្មេកចូលទៅស្ដីអោយ​ ខឹងឈ្លោះជាមួយម៉ែក្មេកទៀត​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់ប្អូនថ្លៃ​ចូលទៅជួយឃាត់​ រហូតឈានដល់កេីតមានការប្រតាយប្រតប់គ្នាឡើងធ្វេីឲ្យស្ត្រីជាប្រពន្ធបែកថ្ងាសហូរ​ពេញមុខ​ និងលឺសម្លេងស្រែកទ្រហោយំថែមទៀតផង លុះម៉ែក្មេកឃើញកូនស្រីឈាមថ្ងាស រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកជួយអន្តរាគមន៍​និងសម្របសម្រួល​។ 

បន្តិចក្រោយមក​ គេឃេីញកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ បានចុះមកសួរនាំ ពីរនាក់ប្រពន្ធ​ដែលឈ្លោះគ្នានោះ ស្រាប់តែបុរសជាប្ដីនោះ ទាស់សម្ដីជាមួយសមត្ថកិច្ចទៀត​ ដោយ​អះអាងថា រូបគេជាមន្ត្រីយោធា នៅ(ង៧០) ហើយអោយសមត្ថកិច្ចទៅថតរថយន្តរបស់គេទៅ​ ម៉ាក​ LAND CRUISER ពណ៍ស្លែ​ ពាក់ស្លាកលេខភ្នំពេញ​ 2F-1149 ដែលចតនៅក្បែរនោះ​ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពេញកន្លែងកើតហេតុខាងលើ ។ 

ក្រោយមកដោយសារតែ​ស្ត្រីជាប្រពន្ធប្រាប់ថា​ ជារឿងគ្រួសាររបស់គាត់ទេ​ សូមបងៗសមត្ថកិច្ច​ត្រលប់ទៅវិញទៅ​ គាត់អាចសម្របសម្រួលក្រុមគ្រួសារគាត់បាន​ គាត់មិនប្ដឹងផ្ដល់​នាំតែវែងឆ្ងាយទេ​ ទើបអូសដៃប្ដីដេីរចូលក្នុងផ្ទះបាត់ទៅ។ 

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេទាំងពីរ​ល្អូកល្អឺន​និងគ្នាណាស់​ និងមិនមានទំនាស់អ្វីកើតឡើងទេ តែឧស្សាហ៍ឈ្លោះគ្នាណាស់​ លុះមកដល់ម៉ោងកើតហេតុ ពួកគេទាំងពីរនាក់ប្ដីប្រពន្ធក៏ឈ្លោះគ្នាផ្អើល​ដល់សមត្ថកិច្ចចុះជួយសម្រួល​តែម្ដង ដោយមិនដឹងមូលហេតុច្បាស់លាស់ដោយសារភ្លើងប្រច័ណ្ឌ​ ឬយ៉ាងណា​នោះទេ៕ (ដោយ៖ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ