ព្រឹតិ្តការណ៍ថ្មីៗ

ឈប់មើលគេបុកគេ​ ភ្លេចដកសោរម៉ូតូ​ ចោរលួចជិះចេញទៅបាត់​

2 សប្តាហ៍ មុន 28 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង មកឈប់រួចចុះពីលើម៉ូតូទៅមើលគេគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅតាមដងផ្លូវមួយភ្លែត ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចជិះចេញយកទៅបាត់ កាលពីវេលាម៉ោង០០:៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាអន្តរជាតិណត្សឡាញន៍ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហង្ស ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្រោយអធិការដ្ឋាន នគរបាលខណ្ឌដង្កោ មានស្រុកកំណើត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HA-3020។

តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់ បានជិះម៉ូតូមួយគ្រឿង ចេញពីជប់លៀងពីផ្ទះមិត្តភ័ក្ត ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់បានឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រូបគាត់បានឈប់ម៉ូតូចុះទៅមើលដោយមិនបានដកសោរចេញពីម៉ូតូនោះទេស្រាប់តែមានគេលួចដកសោ ម៉ូតូយករទៅបាត់បន្ទាប់មករូបគាត់បានដើរទៅមើលម៉ូតូឃើញបាត់សោររូបគាត់បានបណ្តើរម៉ូតូមកទុកក្បែរចិញ្ចើមផ្លូវដើម្បីកំឲ្យមានការកកស្ទះដល់បងប្អូនធ្វើដំណើរទៅមករួចក៍បានបណ្តើររកសោរម៉ូតូបន្តទៀត ឆ្លៀតឱកាសខណៈដែលរូបគាត់កំពុងតែដើររកសោរ និងមានមនុស្សអ៊ូអរច្រើនពេកនោះ ហេីយមិនបានចាប់អារមណ៍ មើលម៉ូតូរបស់ខ្លួន ស្រាប់តែជនសង្ស័យដែលលួចដកសោរទុកជាមុននោះ បានយកសោរមកចាក់ជិះចេញគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព​ ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ឡេីយ​ ។

មតិខ្លះ​ក៏បន្ថែមថា​ ទោះដឹងក៏តាមមិនទាន់ដែរ​ ព្រោះសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ល្បាតអួតភ្នែកគេ ​វប្បធម៌​ចាស់(ខ្ចិល) ឬរាយការណ៍ក្នុងមុង ដែលបណ្ដែតបណ្ដោយបែបនេះ ដូចជាមិនចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ ឲ្យមានសុវត្ថិភាពនោះទេ បេីមន្ត្រីនគរបាលចេញល្បាត​លក្ខណៈ​លំៗ​ មិនខ្វល់ពីសន្តិសុខ​ សុវត្ថិភាព​របស់ប្រជាពលរដ្ឋផង​ ធ្វេីម៉េចប្រជាពលរដ្ឋ​មានសុវត្ថិភាពនោះ? ។ 

ផ្ដើមចេញពីការមិនយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនោះហើយ ទើប នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែងតែកើតមាន បទល្មើសផ្សេងៗកើតឡើងយ៉ាង ច្រើនដូចជា អំពើចោរកម្ម លួចប្លន់ និងបទល្មើស ជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនជាដើម។

ប្រជាពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ទោ ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ​ ពង្រឹងអនុវត្តការងារបង្កេីនការចេញល្បាតពួនស្ទាក់​របស់ប៉ុស្តិ៍​រដ្ឋបាល​ផង ដេីម្បីត្រៀមលក្ខណៈ​អន្តរាគមន៍ ទប់ស្កាត់បទល្មេីស ដែលជាការចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន មិនមែនធ្វេីជាមន្ត្រីនគរបាល​លំៗ​ មិនខ្វល់ពីសន្តិសុខ​ សុវត្ថិភាព​របស់ប្រជាពលរដ្ឋនោះទេ។ 

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញនិងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!