ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ ! ចុះព្រឹប បាន៦នាក់ យកទៅបាត់ រកសួរនាំមិនទាន់!

3 សប្តាហ៍ មុន 105 tnn_admin

ភ្នំពេញ ៖ ស្ងាត់ៗ ! កម្លាំងនគរបាលការិយាល័យ កណ្ដាល ប្រឆាំង គ្រឿងញៀន  សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បើកប្រតិបត្តិការណ៍ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមទាំងដកហូតវត្ថុតាង  ថ្នាំញៀន មួយចំនួនទៀត និងម៉ូតូ២គ្រឿងទៀត រួចបញ្ជូនទៅធ្វើការសាកសួរបន្ត នៅការិយាល័យ កណ្ដាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ។

ក្នុងការបង្ក្រាបខាងលើនេះ  ធ្វើឡើងកាលពីវេលាម៉ោង៧យប់  ថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ២០១៩នេះ នៅចំណុចចុងផ្លូវបេតុងទើបធ្វើថ្មី (ហៅភូមិបឹង) ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា  ក្នុងការបង្ក្រាបទីតាំងខាងលើនេះ  កម្លាំងសមត្ថកិច្ច ការិយាល័យ កណ្ដាលប្រឆាំងគ្រឿងញៀន មិនបានបង្ហាញ វត្ថុតាង  និងមិនប្រាប់អោយដឹងពី អត្តសញ្ញាណ របស់ជនសង្ស័យទាំង៦នាក់ ដែលឃាត់ខ្លួនបាននោះទេ។

ក្រោយពេល ចុះបង្ក្រាប ជនសង្ស័យទាំង៦នាក់   រួមទាំង វត្ថុតាងត្រូវបាន កម្លាំង ការិយាល័យ កណ្តាលប្រឆាំងគ្រឿងញៀន  ធ្វើការឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ នៅការិយាល័យកណ្តាល ប្រឆាំង បទល្មើស  ដើម្បីកសាង សំណុំរឿងបន្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!