ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូប ប៉េអឹម ដោយកាំភ្លើងខ្លី ត្រូវប៉ូលិស ប្រមាញ់ដល់ ខេត្តបាត់ដំបង ចាប់បញ្ជូនទៅ តុលាការ (វីដេអូ)

3 សប្តាហ៍ មុន 310 tnn_admin

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីបន្តនីតិវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥៩នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំអធិការដ្ឋាននគរបាលស្រុកមោងឫស្សី និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិម៉ាណោក ក្រុមទី៨ ឃុំតាលស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកនាយការិយាល័យបន្តថាជនសង្ស័យបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ខ្មៅ មានអាវុធ០១ដើម និងលុយមួយចំនួន) នៅចំណុចមុខឃ្លាំងលក់រថយន្តយីហោសេង បូភក្រ ផ្លូវលេខ៥៩៨ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៣និង១៥នាទី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថាជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាកBERETTA លេខ៤៨២០ ពណ៌ស បង់ចំនួន០១ គ្រាប់ចំនួន០៥គ្រាប់។

ជនរងគ្រោះសម្ភារៈបាត់បង់៖ កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ខ្មៅ ចំនួន០១, អាវុធខ្លីម៉ាកBERETTA លេខ៤៨២០ ពណ៌ស បង់ចំនួន០១គ្រាប់ចំនួន២២គ្រាប់,អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណកងរាជអាវុធហត្ថចំនួន ០១សន្លឹក, ប័ណ្ណបើកបររថយន្តចំនួន០១សន្លឹក, កាតធនាគារចំនួន០១សន្លឹក,ប្រាក់ដុល្លារចំនួន២០០០ដុល្លារអាមេរិក។ ដោយឡែក អាវុធ ការិយាល័យបានប្រគល់ជនរងគ្រោះវិញ រួចហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!