ព្រឹតិ្តការណ៍ថ្មីៗ

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រតិកម្ម ចំពោះ សារព័ត៌មាន CPC ដែលចុះផ្សាយព័ត៌មានមិនពិត បំណងបំភ្លៃសភាពការណ៍ បង្កឲ្យមានភាពចលាចលក្នុងសង្គម

3 សប្តាហ៍ មុន 1173 តូ សុផល

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅមុននេះបន្តិចថា ការចុះផ្សាយរបស់ សារព័ត៌មាន CPC គឺជាករណីប្រឌិត និងបំប្លែងបំភ្លៃសភាពការណ៍ ដែលអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត មានបំណងបង្កចលាចល បាត់បង់ សណ្តាប់ធ្នាប់ សង្គម។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបង្ហោះសារជាអក្សរ ភ្ជាប់ដោយរូបភាព លើគណនី Facebook ឈ្មោះ Yim Saran យ៉ាងដូច្នេះថា «សែនសោកស្តាយចំពោះពត៏មាន CPC ដែលបានកាត់ត រូបភាព ផ្សព្វផ្សាយ ព័ត៌មាន មិនពិត តើហ៊ានមកតទល់នៅតុលាការអត់? ត្រូវដឹងថា អ្នក ផ្សព្វផ្សាយ ព័ត៌មាន មិនពិត បង្កចលាចល បាតបង់ សណ្តាប់ធ្នាប់ សង្គម តើទទួលខុសត្រូវយ៉ាងមិចចំពោះមុខច្បាប់? ខ្ញុំទទួលស្គាល់បទល្មើសតែងតែកើតមាន នៅពេលដែលសមត្ថកិច្ចមានការធ្វេសប្រហែស រឺ ពេលប្រជាពលរដ្ឋ ខ្វះការប្រុងប្រយត្ន័ តែករណីនេះ ជាករណីប្រឌិតនិងបំប្លែងបំភ្លៃសភាពការណ៍»។ 

សូមជម្រាបជូនថា ប្រតិកម្មរបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើឡើងបន្ទាប់ពី សារព័ត៌មាន CPC ដែលសរសេរ និងចែកចាយជាសាធារណៈដោយឈ្មោះ ឆាយានាថ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ល្បែងជល់មាន់និងអាប៉ោងដ៏ធំ ដំណើរការយ៉ាងរលូន នៅខណ្ឌពោធិ៍សែនជ័យ»៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!