ព្រឹតិ្តការណ៍ថ្មីៗ

កក្រើកទូទាំងប្រទេស ចៅហ្វាយក្រុង នៅស្ងៀមម្តេចបាន….

2 ខែ មុន 223 តូ សុផល

ភ្នំពេញ៖​ នាព្រឹកថ្ងៃអង្គារ​ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៩​នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជាថវិកាចំនួន៥លានរៀល​ និងអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រួមមាន៖​ អង្ករ៤បាវ មី៥កេស ទឹកផ្លែឈើ៣កេស ទឹកក្រូច២កេស ត្រីខ៥យួរ និងថវិកាចំនួន២លានរៀល ទៅចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវជន វិជ្ជា បញ្ញា អាយុ១៨ឆ្នាំ រស់នៅក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ​ទី២​ ខណ្ឌមានជ័យ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់​រលំអគារនៅខេត្តព្រះសីហនុ កាលពីវេលាទៀបភ្លឺ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូន​ សាច់ញាតិជាទីស្រលាញ់ ក៏ដូចជាបាត់បង់នូវធនធានមនុស្សដ៏ល្អ​ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសូមបួងសួងចំពោះវិញ្ញាណក្ខន្ធសពយុវជន​ វិជ្ជា បញ្ញា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

តមក​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងសហការី​ ក៏បានចុះសាកសួរសុខ​ទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់ប្អូនស្រី គ្រៀល អឿន អាយុ២៨ឆ្នាំ ដែលរងគ្រោះបាក់ដៃ ជើង របួសក្បាល និងផ្ទៃមុខ ក្នុងហេតុការណ៍បាក់រលំអាគារនេះដែរ​ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ​ ។

ក្នុងឱកាសនោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានលេីកទឹកចិត្តដល់ប្អូនស្រី គ្រៀល អឿន​ ក៏ដូចជាក្រុមគ្រួសារ​ បន្តមើលថែទាំ​ ព្យាបាលជម្ងឺ​ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ដើម្បីឆាប់បានជាសះស្បើយ​ ។​

អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន៖ អង្ករ២បាវ ទឹកបរិសុទ្ធ២កេស ត្រីខ៤យួរ មី៣កេស និងថវិកា ចំនួន២លានរៀល ។​ ដោយទ្បែកជូនអ្នកជំងឺដែលសម្រាកព្យាបាលក្នុងបន្ទប់ជាមួយជនរងគ្រោះ​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០មុឺនរៀលផងដែរ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ