ព្រឹតិ្តការណ៍ថ្មីៗ

ដើម្បីបញ្ចៀសការលិចលង់ នារដូវវស្សានេះ លោក ម៉ូវ ម៉ានិត បញ្ជាគ្រឿងចក្រ កាយប្រឡាយ រំដោះទឹកជិត២ពាន់ម៉ែត្រ (វីដេអូ)

3 សប្តាហ៍ មុន 69 តូ សុផល

ភ្នំពេញ៖ ប្រឡាយមេចំនួន២ខ្សែ នៅព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩ នេះ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ

និងលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ ដឹកនាំក្រុមការងារ ចុះរៀបចំនិងស្តាឡើងវិញក្រោយពីកកស្ទះដែលមានប្រវែង១៦០០ម៉ែត្រស្ថិតនៅភូមិសែនសុខទី៥និងទី៧ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ការចុះស្តារប្រឡាយមេខាងលើនេះធ្វើឡើងក្រោយពីទីតាំងប្រឡាយនេះ ត្រូវបានស្មៅដុះស៊ុបទ្រុប កន្លែងខ្លះមានដើមឈើបាក់រលំឃាំងទទឹងប្រឡាយ និងមានសំរាមផ្សេងៗ ស្ទះមិនអាចអោយទឹកក្នុងប្រឡាយហូរទៅបាន ជាក់ស្តែងនៅព្រឹកនេះ ឃើញសំរាមគ្រប់ប្រភេទត្រូវបានស្តារឡើងដើម្បីបើកផ្លូវទឹកក្នុងប្រឡាយអោយហូរឡើងវិញ។

លោកអភិបាលរូបនេះ សង្ឃឹមថាក្រោយពេល ដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹក រួចរាល់ វស្សានេះ និងលែងភ័យពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ។

លោកអភិបាល សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ កុំបោះសំរាមចូលប្រឡាយដែលបានស្តាររួច ដែលនាំអោយរាំងស្ទះដល់ចរន្តទឹកហូរ បណ្តាលអោយលិចលង់ និងប៉ះពាល់ដល់ប៉ះបរិស្ថាន។

គួរបញ្ជាក់ថា ការចុះស្តារប្រឡាយធ្វើឡើងចំនួន២ទីតាំងខាងលើនេះដោយប្រើប្រាស់អេស្កាវ៉ាទ័រចំនួនមួយគ្រឿង និងមានប្រវែងប្រមាណជាង១៦០០ម៉ែត្រ ចាប់ពីចំនុចព្រំប្រទល់ភូមិសែនសុខ២រហូតដល់ព្រំប្រទល់ប្រឡាយសាក់សំពៅ ភូមិអន្លង់ក្ងានសង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ៕

ប្រជាពលរដ្ឋសំដែងការសាទរ និង ថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខណ្ឌសង្កាត់ ដែលតែងតែកៀកកិតចុះដោះស្រាយបញ្ហាប្រឈមផ្ទាល់ ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!