ព្រឹតិ្តការណ៍ថ្មីៗ

ដាក់គ្រឿងចក្រ កាយទម្លាក់ សំណង់ រោង ផ្ទះជួល តូប សង់លើចំណីផ្លូវជាតិលេខ៣ ដែលមិនព្រមរុះរើខ្លួនឯង

3 សប្តាហ៍ មុន 640 តូ សុផល

ភ្នំពេញ ៖ សំណង់រោង ផ្ទះជួល សង់លើចិញ្ចើមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ច្រើនខែ ឆ្នាំមកហើយ ទោះជាសាលារាជធានីភ្នំពេញ ទូទាត់ប្រាក់សំណង កិច្ចសន្យា រុះរើចេញពីលើចំណីផ្លូវជាតិ ដែលប៉ះពាល់គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ស្ពានអាកាសចោមចៅ នៅតែម្ចាស់មិនព្រមរុះរើចេញដោយខ្លួនឯង រងចាំពីមួយថ្ងៃទៅមួយថ្ងៃ ទើបនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ កម្លាំងចម្រុះ គ្រឿងចក្រ ចុះទៅកាយរុះរើចេញពីចំណីផ្លូវ ។

សមត្ថកិច្ចបានឲ្យដឹងថា សំណង់ រោង ផ្ទះជួល តូប សង់លើចំណីផ្លូវជាតិលេខ៣ ចំណុចខាងលើ ច្រើនឆ្នាំហើយ ម្ចាស់ទទួលបានសំណងពីសាលាក្រុងភ្នំពេញ និងមានកិច្ចសន្យារុះរើចេញដោយខ្លួនឯង បែជាអូសបន្លាយ ម្ចាស់សន្យាម្តងហើយម្តងទៀត ខណៈដែលគម្រោងស្ថាបនាពង្រីកផ្លូវជាតិក៏កំពុងសាងសង់ ព្រមគ្នាជាមួយ សំណង់ស្ពានអាកាស ម្ចាស់ផ្ទះ រោង នៅតែមិនរុះចេញ ទើបនៅព្រឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ដឹកនាំកម្លាំង ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ មន្ត្រីជំនាញ ពាក់ព័ន្ធ យកគ្រឿងចក្រទៅកាយ រុះរើចេញ ។

ទោះជាមានការស្រែកកើតទុក្ខមិនសុខចិត្ត ពីបុរសម្នាក់ជាម្ចាស់ផ្ទះ យ៉ាងណាក្តី អ្វីដែលសមត្ថកិច្ច អាជ្ញាធរ ធ្វើនេះ ព្រោះកន្លងមក ច្រើនឆ្នាំហើយ សន្យាម្តងហើយម្តងទៀត ក្រោយពីទទួលបាននូវសំណងផលប៉ះពាល់រួចរាល់ហើយនោះ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!