ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន លោកនាយរងការិយាល័យប្រឆាំងគ្រឿងញៀនម្នាក់ ព្រោះរឿងប្រើកាំភ្លើង AKបាញ់រះ លើផ្ទះពលរដ្ឋជាង ១០គ្រាប់

3 សប្តាហ៍ មុន 335 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលគេរាយការណ៍ថា មានតួនាទី ជានាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤)ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រោះតែរឿងបាញ់រះលើផ្ទះរបស់ពលរដ្ឋ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ។

ហេតុការណ៍បាញ់បោះខាងលើបានកើតឡើង នៅវេលាម៉ោង ម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នៅមុនពេលកើតហេតុ ជនសង្ស័យ ត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង។

បន្តិចក្រោយមក ជនសង្ស័យ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះប្រមាណជាជាង ១០គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ។

 

លោកអធិការខនណ្ឌសែនសុខ បានបញ្ជាក់បន្ថែមថា ករណីបាញ់រះជាច្រើនគ្រាប់នេះ អាចជារឿងគំនុំចាស់ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ថា ជាគំនុំអ្វីនៅឡើយទេ។ 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ ខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ញជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!