ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រាល់ថ្ងៃប៉ុណ្ណឹងហើយ មានអ្នកជិះបញ្ច្រាស នៅរង្វង់មូលជុំវិញវិមានឯករាជ្យ ទៀត !

3 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៧ និង ០០នាទី ដល់ម៉ោង ២២ និង ០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន ៥គ្រឿង រួមមាន៖

១-  ម៉ូតូចំនួន ៤គ្រឿង។

២- រ៉ឺម៉កម៉ូតូកង់បីចំនួន ១គ្រឿង ។

៣- រថយន្តចំនួន គ្មាន គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី  ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ