ព្រឹតិ្តការណ៍ថ្មីៗ

៧សង្កាត់ ក្នុងខណ្ឌកំបូល និងលេខទំនាក់ទំនង គណៈអភិបាលខណ្ឌ និងគណៈនាយក

3 សប្តាហ៍ មុន 467 tnn_admin

ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល​ មានកិត្តិយស​ សូមជម្រាបជូនដំណឹងដល់សាធារណៈជន​ ស្ថាប័ន​ អង្គភាព​ គ្រឹះស្ថាន​ រដ្ឋ-ឯកជន​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា​៖​ រដ្ឋបាលខណ្ឌកំបូលត្រូវបានរាជរដ្ឋាភិបាលឡើងដោយអនុក្រឹត្យលេខ​០៤​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០១៩​ ដែលមាន​ ៧សង្កាត់​ ក្នុងនោះ​ ៦សង្កាត់​ កាត់ចេញពីខណ្ឌពោធិ៍សែនជ័យ​រួមមាន៖​

១-សង្កាត់កំបូល​

២-សង្កាត់កន្ទោក​

៣-សង្កាត់ស្នោរ​

៤-សង្កាតឪឡោក​

៥-សង្កាត់បឹងធំ​

៦-​សង្កាត់ភ្លើងឆេះរទេះ​

៧-សង្កាត់ប្រទះឡាង​ កាត់ចេញពីខណ្ឌដង្កោ​។

អាស្រ័យហេតុដូចនេះ​ សូមសម្តេច​ ទ្រង់​ ឯកឧត្តម​ លោកឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទាំង៧​ ខាងលើអាចមកទំនងទំនងនៅសាលាខណ្ឌកំបូល​ ចាប់ពីថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះតទៅ​ ។

សាលាខណ្ឌកំបូល​ មានទីតាំងបណ្តោះអាសន្នស្ថិតនៅក្នុងបុរីសង្ឃឹមថ្មី​ វិថីផ្កាម្លិះ​ ភូមិតានួន​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ (ផ្លូវបត់ចូលហួសសាលាកងរាជអាវុធហត្ថកំបូល៥០០ម៉ែត្របត់ស្តាំចូលប្រវែងចម្ងាយ​ ១.៥០០​ ម៉ែត្រ​ ពីផ្លូវជាតិលេខ៤​ ឆ្ពោះទៅទិសខាងជើង​)​។ សូមអរគុណ!

ទំនាក់ទំនង គណៈអភិបាលខណ្ឌ និង គណៈនាយក តាមរយៈលេខទូរស័ព្ទខាងក្រោម៖
012 515 118
012 575 179
012 952 030
012 347 676
012 563 442
098 688 883
099 686 881

011 401 617
Google Map: https://goo.gl/maps/gAEkRKtEQ4xcpcCz9

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!