ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់ ២នាក់ទៀត រងរបួសធ្ងន់ និងស្រាល

3 ខែ មុន 35 tnn_admin

ខេត្តស្ទឹងត្រែង ៖ រថយន្តដឹកឥដ្ឋស៊ីម៉ង់ដឹកយកទៅដាក់ឲ្យគេត្រឡប់មកវិញគេចពីម៉ូតូបណ្ដាលឲ្យ ក្រឡាប់មនុស្ស ៣នាក់ម្នាក់ស្លាប់និង ២នាក់របួសធ្ងន់ស្រាល។ហេតុការណ៍ក្រឡាប់រថយន្តដឹកឥដ្ឋស៊ីម៉ង់នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវ បំបែកជាបួនគ្រួសក្រហម ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។

កម្មករដឹកគ្រឿងសំណង់បាននិយាយថាជនរងគ្រោះដែលបានស្លាប់មានឈ្មោះវត្ថដាភេទប្រុសអាយុប្រហែលជាង ២០ឆ្នាំមានទីលំនៅភូមិ ខេ សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង។ ចំណែក២នាក់ទៀតដែលរួមដំណើរម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល។

បើតាមកម្មករដឹកឥដ្ឋស៊ីម៉ង់បាននិយាយថានៅមុនកើតហេតុរថយន្តបានដឹកឥដ្ឋនិងស៊ីម៉ងត៍យកទៅដាក់ឲ្យគេហើយក៏ចេញត្រឡប់មកវិញបានវាក់នឹងម៉ូតូ១គ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនគ្រួសក្រហមហើយក៏គេចបណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់ធ្វើឲ្យកម្មករលើកឥដ្ឋស៊ីម៉ង់ម្នាក់បានបែកខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់និងម្នាក់របួសស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តធ្វើការសង្គ្រោះបន្ទាន់។

បច្ចុប្បន្នរថយន្ត ដែលក្រឡាប់បានត្រូវបានសមត្ថកិច្ចចុះមកត្រួតពិនិត្យមើលជនរងគ្រោះដែលស្លាប់បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងរបួសកំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ៖ អ៊ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ