ព្រឹតិ្តការណ៍ថ្មីៗ

ហេតុអីទុកអូនចោល អោយរងាម្នាក់ឯងចឹង មកយកអូនផង!

3 ខែ មុន 16 tnn_admin

ខេត្តកណ្តាល៖  ប្រទះឃើញម៉ូតូ០១គ្រឿង ទុកផ្លុងចោល ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ១៤និង៣០នាទី ដោយប្រជាពលរដ្ឋឈ្មោះ ឈិត សុផា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ បានមករាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ស្វាយរលំថានៅ វេលាម៉ោង ៥និង០០នាទីព្រឹក (ថ្ងៃទី២៤.៦.២០១៩) ថាខ្លួនបានក្រោកពីដេករួចរត់ហាត់ប្រាណនៅលើផ្លូវចាក់បេតុងមុខផ្ទះហើយបានប្រទះឃើញម៉ូតូ១គ្រឿងដូចដែលមានភិនភាគខាងលើ បានទុកផ្លុងចោលនៅជិតកៀនរបងក្រោយផ្ទះរបស់ខ្លួន ហើយដោយមិនបានឃើញមានមនុស្សមកយកម៉ូតូនេះវិញ នៅវេលាម៉ោង ១៤និង៣០នាទី ឈ្មោះ ឈិត សុផា ភេទប្រុស បានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំតែម្ដង។

បន្ទាប់មកសមត្ថកិច្ចនគរបាលយើងបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយបានយកម៉ូតូខាងលើយកមករក្សាទុកបណ្ដោះសិន រងចាំម្ចាស់មកទំនាក់ទំនងយក…។
សូមទាក់ទងមកលេខ៖
097 3627777
097 7988188
015 798070 ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ