ព្រឹតិ្តការណ៍ថ្មីៗ

គ្មានជម្រើស ! បើណែនាំ និងជូនដំណឹងមិនស្តាប់ មានតែអនុវត្តវិធានការក្តៅដើម្បីកុំឲ្យនាំគំរូអាក្រក់ដល់គេ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដទៃ ដែលចូលរួមសហការណ៍គោរពច្បាប់

3 សប្តាហ៍ មុន 134 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានការអនុញ្ញាតពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញចុះអនុវត្តវិធានការរដ្ឋបាល ធ្វើការរុះរើខឿនចាក់សាបមុខផ្ទះខ្ពស់ជាងចិញ្ចើមផ្លូវ នាំអោយប៉ះពាល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ស្ថិតនៅចំណុចផ្ទះលេខ៣៥០ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបជូនថាការចុះរុះរើខឿនផ្លូវនេះគឺអនុវត្តតាមលិខិតជូនដំណឹងលេខ០៨៦ សជណ.អវិ ចុៈថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌសែនសុ ដែលតម្រូវឲ្យម្ចាស់ផ្ទះរុះរើខឿនចាក់សាបមុខផ្ទះខ្ពស់ជាងចិញ្ចើមផ្លូវកម្ពស់ ០,៥០ម បណ្តាលអោយប៉ះពាល់ និងរបៀបរៀបរយសាធារណៈដោយខ្លួនឯង តែម្ចាស់ផ្ទះពុំចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ទើបនៅរសៀលនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចាត់វិធានការចុះរុះរើចេញដោយផ្ទាល់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!