ព្រឹតិ្តការណ៍ថ្មីៗ

អាប៊ុល កំពុងតែឈូសឆាយដី ជាន់មីនតោន ផ្ទុះដាច់ច្រវាក់

4 ខែ មុន 25 tnn_admin

ឧត្ដរមានជ័យ ៖ អាប៊ុល១គ្រឿងជាន់មីនតោន ផ្ទុះដាច់ច្រវាក់ ខណៈកំពុងតែឈូសឆាយដីចម្ការ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់តៃកុងបើកគ្រឿងចក្រនោះទេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅចំណុច អូរហាសិប ក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះមីនតោនខាងលើបណ្តាលមកពី អាប៊ុល (ឈូសដី) ០១គ្រឿង បើកបរដោយឈ្មោះ ដួង គារ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបើកអាប៊ុលឈូសឆាយដីចម្ការ កិនចំមីនតោនបណ្តាលឲ្យផ្ទុះ ខូចខាតដាច់ច្រវាក់អាប៊ុលផ្នែកខាងស្តាំ ចំណែកតៃកុងពុំមានរងរបួសឡើយ។

ក្រោយពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយសង្កេតឃើញថាពិតជាករណីផ្ទុះមីនតោនពិតប្រាកដមែន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ