ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រត្ន័ខេមរុណ  ចូលរួមគោរពវិញ្ញាណក្ខន្ធ កុមារ វិជ្ជា បញ្ញា ដែរស្លាប់ក្នុងហេតុការណ៍ បាក់រលំអាគារ ៧ជាន់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២កន្លងមក

3 ខែ មុន 103 tnn_admin

ភ្នំពេញ  ៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃចន្ទ័ ៧រោច ខែ ជេស្ឋ ឆ្នាំកុរ ព,ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមទាំងលោក ទូច សំអ៊ុល ចៅសង្កាត់ស្ទឹងមានជ័យទី ២ និងលោកស្រី ខឹម វណ្ណនី សមាជិកអាចិន្រ្តៃយ៌អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមទាំងលោក មេភូមិទ្រា២ បានចូលរួមគោរពវិញ្ញាណក្ខន្ធ័ និង ផ្តល់អំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជូនដល់លោកស្រី ប៉ែន វ៉ាន់នី ដែរត្រូវជាម្តាយសពកុមារ  វិជ្ជា បញ្ញា អាយុ១៨ឆ្នាំ ដែរស្លាប់ដោយសារឩប្បទេវហេតុ ក្នុងហេតុការណ៍ បាក់រលំអាគារ៧ជាន់ នាថ្ងៃទី ២២កន្លងមក នៅឯខេត្តព្រះសីហនុ ។

ផ្ទះបុណ្យសពកុមារ វិជ្ជា បញ្ញា ត្រូវបានរៀបចំតាមប្រពៃណីខ្មែរ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ) ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសម្តែងក្តីរន្ធត់ ហើយបានចូលរួមសោកស្តាយ និង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព ។

បន្ទាប់មកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានប្រគល់នៅអំណោយមនុស្សធម៍ នូវអង្ករ ចំនួន ២បាវ និងគ្រឿងសំភារះផ្ទះបាយមួយចំនួន រួមទាំងថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ