ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូទៅធ្វើការ​ ត្រូវរថយន្ត​​ធុនធំ បើកបុកពីក្រោយកិនធ្លាយខួរស្លាប់ នៅគល់ស្ពានច្បារអំពៅ​ រថយន្តបើករត់ដល់ច្រមុះជ្រូក​ ទើបចាប់បាន!

3 សប្តាហ៍ មុន 113 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រលឹមអុល ខណៈបុរស​ម្នាក់បេីកម៉ូតូ PCX មួយគ្រឿង​ ទៅធ្វេីការ​តែបែរជាត្រូវរថយន្ត​ហ៊ីយ៉ានដាយ​ធុនធំ​មួយគ្រឿង​ បើកមកពីក្រោយយ៉ាងលឿនទៅបុកម៉ូតូបណ្ដាលឲ្យដួល ខ្ទាតមនុស្សចូលក្រោមកង់​រថយន្តកិនបែកក្បាល​ធ្លាយខួរស្លាប់យ៉ាង​អាណោចអាធ័ម​កណ្ដាលផ្លូវ​ ហើយរថយន្តមិនព្រមឈប់ទេ​ បានបន្ថែមល្បឿនបើករត់ តែត្រូវបានប្រជាពលរដ្ឋ​ជិះដេញតាមនិងស្រែកប្រាប់សមត្ថកិច្ចដែលឈរជើងនៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ ស្ទាក់ឃាត់បានតែម្ដង។

ជនរងគ្រោះស្លាប់មានឈ្មោះ មឿង ស៊ីចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការផ្នែកខាងសំអាត ក្រុមហ៊ុន (GSU Cambodia Co, Ltd) ក្នុងព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​ បច្ចប្បន្ន​រស់នៅក្នុងបុរីតាង៉ូវ ភូមិតាង៉ូវ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជិម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GT-4981 ហើយមានប្រពន្ធនិងកូន២នាក់ប្រុសមួយស្រីមួយ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ TNN ដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ធ្វេីដំណេីរតាមបណ្តយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានរថយន្ត កូរ៉េមួយគ្រឿងម៉ាកហុីយ៉ិនដាយធុនធំ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-7101 ជាប្រភេទរថយន្តដឹកទំនិញ បានបើកមកពីក្រោយស្របទឹសគ្នាបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ខ្ទាតមនុស្សចូលក្រោមកង់​រថយន្តកិនបែកក្បាល​ធ្លាយខួរស្លាប់យ៉ាង​អាណោចអាធ័ម​កណ្ដាលផ្លូវ​តែម្ដង។ 

ភ្លាមៗនោះដែរ​ អ្នកបើក​រថយន្ត មិន​ព្រម​ឈប់​​ទទួល​ខុស​ត្រូវ​នោះទេ​ គឺ​ព្យាយាម​បើក​រថយន្ត​រត់គេច​ចេញពីកន្លែងកេីតហេតុ ត្រូវបានប្រជាពលរដ្ឋ​ជិះដេញតាមនិងស្រែកប្រាប់សមត្ថកិច្ចដែលឈរជេីងនៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ ស្ទាក់ឃាត់បានទាំង​រថយន្ត​និង​អ្នក​បើក​បរ​ រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ​ មកយកទៅ​សាកសួរ​នៅ​អធិការដ្ឋានខណ្ឌ​ច្បារអំពៅ​​តែ​ម្តង​ ។

បច្ចុប្បន្នក្រោយ​ពេលកើតហេតុ​ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់ឲ្យក្រុមគ្រួសារ​យកទៅតម្កល់រៀបចំធ្វេីបុណ្យតាមប្រពៃណី​ ចំណែកតៃកុង និងយករថយន្តបង្កដែលឃាត់បាននោះ​ ត្រូវនាំមកអធិការដ្ឋានខណ្ឌច្បារអំពៅ​ ដេីម្បីរងចាំប្រគល់អោយ​សមត្ថកិច្ចជំនាញ​ ចុះមកវាស់វែង​ និងស្ទូចយករថយន្ត​និងម៉ូតូ ព្រមទាំង​អ្នក​បើក​បរ​ ​នាំទៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​​ពេលក្រោយ​ ៕​ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!