ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តឧត្ដរមានជ័យ សម្ងំសុខ​ទៅកើត ខណៈសមត្ថកិច្ចថៃ ចាប់ពលករកាប់ឈើស្ទើរាល់ថ្ងៃ

2 ខែ មុន 77 តូ សុផល

​ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ មហាជននៅសង្កាត់អូស្មាច់ក្រុង សំរោងខេត្តឧត្ដរមានជ័យ បានសំដែងការហួសចិត្ដ ទៅលើឯកឧត្ដមប៉ែន កុសល្យ​ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ។

ចំពោះសកម្មភាពកើតឡើងដ៍ដែលៗ​ស្ទើរាងរាល់ថ្ងៃមិនចេះស្រាកស្រាន ចំពោះករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករឆ្លងដែន កាប់ឈើប្រណិតនៅក្នុងទឹកដីថៃ​ នៅតាមបន្ទាត់ព្រំដែនក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ
ដែលក្រុមឈ្មួញកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ។

ប្រភពច្បាស់ការបានអោយដឹងថា÷មានឈ្មួញឈើដុះស្លែជាមន្រ្ដីនគរបាលវរ:ការពារព្រំដែនគោលេខ៧០២ម្នាក់និងជាមន្រ្ដីយោធាកងពលតូចលេខ៤២ម្នាក់និងមន្រ្ដីយោធា វរ:ការពារព្រំដែលលេខ៤០២ចំនួន២នាក់ដែលជាដើមហេតុបានបង្ករអសន្តិសុខ និងជាមូលហេតុក្នុងករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករ ខ្មែរមិនចេះស្រាកស្រានជារាងរាល់ខែរហូតមកដល់បច្ចុប្បន្ននេះសរុបមានចំនួន៥នាក់​។
ក្នុងនោះរួមមានឈ្មោះ
ទី១÷ឈ្មោះ​ ឈឿង​ សក្ក័​ ជានាយទាហ៊ានបំរើការងារនៅកងពលតូចលេខ៤២កូនចៅរបស់លោកឧត្ដមសេនីយ៍ទោប៉ែន​ វយ​ មេបញ្ជាការកងពលតូចលេខ៤២
ទី២÷ឈ្មោះ​ ថន.ជាមន្រ្ដីនគរបាលការពារព្រំដែនគោលេខ៧០២ កូនចៅលោកវរ:សេនីយ៍ឯក​ គង់សុ ខាន់។
ទី៣÷ប្អូន​ប្រុសរបស់ឈ្មោះ ថននិងមានកន្លែងច្រៀកឈើក្រញូងទៀតផង
ទី៤÷ឈ្មោះបិបឹ
ទី៥÷ឈ្មោះធឿន ជាមន្រ្ដីយោធាបំរើការងារនៅអង្គភាពវរះការពារព្រំដែន៤០២។

ដឹងហើយលឺហើយថាឈ្មួញឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ​ ហើយម្យាងវិញទៀតកូនគេចៅគេ គឺមិនអាចបង្ក្រាបបានទេមានតែជួយការពារថែមទើបសកម្មភាពប្រជាពលរដ្ឋរងគ្រោះជាហូរហែចំពោះសកម្មភាពដ៍ដែលៗ។

តើឯកឧត្ដម.ប៉ែន​ កុសល្យ​ ពិតជាទុកអោយ ភាពអសន្តិសុខមួយនេះកើតមានទៅរហូតរឺយ៉ាងណា? ហើយទុកអោយមេឈ្មួញឈើនិងកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើទាំងប្រាំនាក់ខាងលើនេះធ្វើសកម្មភាពអញ្ចឹងរហូតទៅរឺយ៉ាងណា? ។

សូមឯកឧត្ដមដែលជាប្រធានគណ:បញ្ជាការឯកភាពខេត្តមេត្តាជួយមានវិធានការផងទាន! បើអាណិតអាសូរដល់ប្រជាពលរដ្ឋដែលជាកូនចៅរបស់ឯកឧត្ដម៕ ដោយ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!