ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស២នាក់ របួសធ្ងន់ស្រាល ជិះម៉ូតូបុកគោយន្តកន្ត្រៃ

3 ខែ មុន 65 តូ សុផល

ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​គោយន្ត​កន្ត្រៃ បើកបរ​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើតនៅ​ផ្លូវ​ខេត្ត​លេខ​២៦៨៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥.១៦ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​របួស​ចំនួន ២​នាក់​(​ធ្ងន់​១​និង​ស្រាល​១​។​

​ ១-​អ្នកបើកបរ​ម៉ូតូ YAMAHA EXCITER ពណ៌​ខៀវ គ្មាន​ពាក់​ស្លាក​លេខ ឈ្មោះ ស៊ីវ សុ​ផេង ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល (​កំពុងតែ​រៀន​នៅ​សាលា​ភូមិភាគ​៤ ខេត្តព្រះវិហារ​) រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសធ្ងន់​) បាក់​ដៃ​ខាងស្តាំ និង​ជើង​ខាងស្ដាំ ពាក់មួក​សុវត្ថិភាព។​

២-​អ្នករួមដំណើរ ១​នាក់ ឈ្មោះ ឡា ឡឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល (​កំពុងតែ​រៀន​នៅ​សាលា​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ​) រស់នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសស្រាល​) មិន​ពាក់មួក​សុវត្ថិភាព។​

៣-អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ ឡា​ត់ រដ្ឋា ភេទ​ប្រុស មុខរបរ​កសិករ រស់នៅ​ភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​បាន​រត់​គេចខ្លួនបាត់​)។

មូលហេតុ​ ៖ អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ទៅបុក​គោយន្ត​កន្ត្រៃ​ពី​ខាងក្រោយ​ផ្នែក​ខាងឆ្វេង។​

ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ចរាចរណ៍​ក្រុង បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ បញ្ជូន​អ្នករងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត និង​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​។​

​ចំណែក​វត្ថុតាង​ទាំងពីរ កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​សំរោង ដើម្បី​រៀបចំ​នីតិវិធី​បន្ត​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ