ព្រឹតិ្តការណ៍ថ្មីៗ

ចៅក្រម ហម ម៉េងសែ សម្រេចមិនឃុំខ្លួន បុរសប្រើហិង្សាលើអតីតប្រពន្ធ តាមសំណើររបស់ព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី

3 សប្តាហ៍ មុន 187 តូ សុផល

(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាសម្រេចមិនឃុំខ្លួន បុរសម្នាក់ជាបណ្តោះអាសន្ន តាមការស្នើសុំរបស់លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា ក្រោយពីបើកការស៊ើបសួរ លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី បានសម្រេចចោទប្រកាន់លើឈ្មោះ សុខ សារុន ពីបទ ហិង្សាដោយចេតនា (ប្រើដៃវាយបណ្តាលឲ្យរងរបួស) ប្រព្រឹត្តនៅក្នុងឃ្លាំងទំនិញ ផ្លូវលេខ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទនេះ ជនត្រូវចោទត្រូវប្រឈមមុខ ការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ។ 

លោកស្រី ស៊ឺ វណ្ណនី បានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដោយស្នើសុំឲ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួន)។ 

យោងតាម ដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន លេខ៤២២៧ (ឆ១) ដ.ព.ស ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកចៅក្រម ហម ម៉េងសែ បានដោះលែងជនត្រូវចោទ ឈ្មោះ សុខ សារុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាងជួសជុលឡាន មានទីលំនៅផ្ទះគ្មានលេខ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យមានសេរីភាពក្រោមហេតុផលថា៖

-បទល្មើសមជ្ឈិម និងមានមេធាវីការពារសិទ្ធិត្រឹមត្រូវ

-ជនត្រូវចោទមានមុខរបរ និងលំនៅដ្ឋានច្បាស់លាស់

-ព្យសនកម្មនៃអំពើល្មើសរបស់ជនត្រូវចោទមានលក្ខណៈមិនធំដុំ

-មិនប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេត។

គួររម្លឹកថា នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឃាត់ខ្លួនជនត្រូវចោទខាងលើ បន្ទាប់ពីរូបគេ បានចូលទៅវាយអតីតប្រពន្ធ មួយដៃដួលទាំងជំហរ នៅក្នុងឃ្លាំងទំនិញនៅក្នុងខណ្ឌសែនសុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!