ព្រឹតិ្តការណ៍ថ្មីៗ

នារីរូបស្រស់បើករថយន្ត  PRIUS បំពានស្លាកសញ្ញាចរាចរណ៍  ត្រូវបុរសម្នាក់ជិះម៉ូតូ ទៅបុក  ហើយលេចមុខម្ចាស់ពានរង្វាន់វិស័យ កីឡា អេឡិចត្រូនិក AK Online មកជួយទាមទារសំណងទៀត !

3 ខែ មុន 161 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត  TOYOTA PRIUS បើកបរដោយនារីរូបស្រស់ម្នាក់  បំពានស្លាកសញ្ញាចរាចរណ៍ត្រូវបុរសម្នាក់ជិះម៉ូតូ មួយគ្រឿងស្រវឹងស្រឿងៗចេញពីជួបជុំគ្នានៅកន្លែងធ្វើការ ទៅបុកចំពេញទំហឹង  នៅផ្លូវបំបែកជាបួន  បណ្ដាលរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ  មិនរបួសមនុស្សធ្ងន់ធ្ងរនោះទេ  គ្រាន់តែ ដោះស្រាយគ្នាមិនត្រូវ  ព្រោះភាគីខាងរថយន្តហៅបុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុម Never Care ដែលជាក្រុមម្ចាស់ពានរង្វាន់វិស័យ កីឡា អេឡិចត្រូនិក AK Online ដ៏ល្បីនៅកម្ពុជា  និងបុរសម្នាក់ទៀត មកជួយដោះស្រាយទាមទារសំណង ពីបុរសម្ចាស់ម៉ូតូចំនួន២០០ដុល្លារ  តែគាត់ពុំមានលទ្ធភាពមានតែ៨០ដុល្លារប៉ុណ្ណោះ  ទើបភាគីម្ចាស់រថយន្តមិនព្រម  បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច  ចុះមកជួយសម្របសម្រួល ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃអាទិត្យ  ទី២៣  ខែមិថុនា  ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន  លើផ្លូវ៣៦០  កែងផ្លូវ ១៤៣  សង្កាត់អូរឡាំពិក  ខណ្ឌបឹងកេងកង  (អតីតខណ្ឌចំការមន)  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា  នៅមុនពេលកើតហេតុ  គេបាន ឃើញ ក្នុងល្បឿនលឿន ល្មម ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម  ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1GG-5746 ទើបចេញពីជួបជុំគ្នានៅកន្លែងធ្វើការ ស្រវឹងស្រឿងៗ ធ្វើដំណើរតាមផ្លូវ ៣៦០  ពីកើតមកលិច  លុះ មកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ១៤៣  ចំណុចកើតហេតុខាងលើ   នៅផ្លូវបំបែកជាបួន  ស្រាប់តែមាននារីរូបស្រស់ម្នាក់  បើករថយន្តមួយគ្រឿង  ម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ  2AD-2171 ធ្វើដំណើរតាមផ្លូវ១៤៣ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន  និងមិនគោរពស្លាកសញ្ញាចរាចរណ៍  (ឈប់)  ធ្វើឲ្យបុរសម្ចាស់ម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត របស់នារីរូបស្រស់ នោះ ពេញទំហឹង  បណ្ដាលរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ  ម្ចាស់ម៉ូតូមិនរបួសមនុស្សធ្ងន់ធ្ងរនោះទេ  គ្រាន់តែ ដោះស្រាយគ្នាមិនត្រូវ  ព្រោះភាគីខាងរថយន្ត ហៅបុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុម Never Care ដែលជាក្រុមម្ចាស់ពានរង្វាន់វិស័យ កីឡា អេឡិចត្រូនិក AK Online ដ៏ល្បីនៅកម្ពុជា  និងបុរសម្នាក់ទៀត មកដល់កន្លែងកើតហេតុ  ជួយដោះស្រាយនិងទាមទារសំណង  ពីបុរសម្ចាស់ម៉ូតូចំនួន២០០ដុល្លារ  តែម្ចាស់ម៉ូតូ ពុំមានលទ្ធភាពមានត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ  ទើបភាគីម្ចាស់រថយន្តដែលមានបុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុម Never Care ដែលជាក្រុមម្ចាស់ពានរង្វាន់វិស័យ កីឡា អេឡិចត្រូនិក AK Online ប្រកែកមិនទទួលយកសំណង៨០ដុល្លារ នោះទេ  ព្រោះយកទៅជួសជុលរថយន្តក៏មិនគ្រប់ដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច  ចុះមកជួយសម្របសម្រួល  តែភាគីទាំងសងខាង  ធ្វើការដោះស្រាយគ្នាមិនត្រូវ  ទើបប្រគល់ឱ្យសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍  ខណ្ឌចំការមន  ចុះមកវាស់វែងតែម្ដង។

សមត្ថកិច្ចផ្នែកជំនាញផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌចំការមន  បានបញ្ជាក់ប្រាប់ថា  បើសិនជាយកទៅដល់អធិការដ្ឋានខណ្ឌចំការមន សមត្ថកិច្ចនិងធ្វើការវាស់ ផ្លុំជាតិអាកុល បើពិនិត្យរកឃើញ ជាតិអាកុល  ចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

បច្ចប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចប៉ុស្តិ៍អូរឡាំពិក បានទាក់ទងហៅផ្នែកវាស់វែង  នៃអធិការនគរបាលខណ្ឌចំការមន ចុះមកពិនិត្យមើលនិងវាស់វែង រួចយករថយន្តនិងម៉ូតូ  យកទៅរក្សាទុកបណ្ដោះអាសន្ន  ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕ ដោយ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ