ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យទួលទំពូង ២នាក់ ចេញឆក់កាបូបពីជនជាតិចិន តែមិនបានសម្រេច ជាប់ខ្នោះ

1 ខែ មុន 42 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យ ចោរឆក់ ២នាក់ ត្រូវ បានកម្លាំង នគរបាលប៉ុស្តិ៍ បឹងកេងកង ទី១ ចាប់ឃាត់ខ្លួនក្រោយ ពីពួកគេបាននាំគ្នា ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពី ស្ត្រីជន ជាតិចិនម្នាក់ ហើយត្រូវ បាន បុរសជាជនជាតិ ចិនម្នាក់ទៀត បានឃើញ ទាន់ចាប់ក្របួច ក អាវ ធ្វើឲ្យដួល ។

ហេតុការណ៍ នោះ កើតឡើង កាលពី វេលា ម៉ោង ៤:៤៥ នាទី ល្ងាច ថ្ងៃ ទី ២៣ ខែ មិថុ នា ឆ្នាំ ២០១៩ នៅ ចំណុច ផ្លូវ លេខ ២៩៤ កែង ផ្លូវ លេខ ៦៣( ផ្លូវ ត្រសក់ផ្អែម ) ក្នុង សង្កាត់ បឹង កេងកង ទី១ ខណ្ឌ បឹង កេងកង រាជធានីភ្នំពេញ ។

តាម ប្រភព ព័ត៌មាន ពីនគរបាល បានប្រាប់ឱ្យដឹងថា យុវសិស្ស ជា ជនសង្ស័យ ទាំង ២នាក់ ដែលបាន ចាប់ ឃាត់ ខ្លួន មាន
ទី១ ឈ្មោះ ឈុ ន ផេង សុខលាភ អាយុ ១៨ ឆ្នាំ សិស្ស ថ្នាក់ ទី ១១B ស្នាក់ នៅផ្ទះ គ្មាន លេខ ផ្លូវលំ ភូមិ ព្រែក ទាល់ ក្នុង សង្កាត់ ស្ទឹងមាន ជ័យ ២ ខណ្ឌមានជ័យុំ
ទី ២- ឈ្មោះ គឹ ម សុ ផានិត អាយុ ១៦ ឆ្នាំ រៀន ថ្នាក់ ទី១០C1 មាន ទីលំនៅ ម្តុំ ព្រែក ហូរ ខេត្តកណ្តាល និង ពួកគេរៀន នៅ សាល វិទ្យាល័យ ទួលទំពូង ជាមួយគ្នា ។

មុន ពេល កើតហេតុ គេ បានឃើញ មាន ជនជាតិ ចិន មួយ ក្រុ ន មាន ប្រុស មាន ស្រី កំពុង តែ នាំ គ្នា ឈរ ទិញ ម្នាស់ ហូប នៅ ចំណុច ខាងលើ លុះ បន្តិច ក្រោយមក គេ ក៏ បានឃើញ យុវជន ជា ជនសង្ស័យ ទាំង ពីរ នាក់ បាន នាំ គ្នា ជិះ ម៉ូតូ ម៉ាក ហុងដា C125 ព៌ ណ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ ១GJ-៦១៨៣ មួយ គ្រឿង ឌុ ប គ្នា មក ដល់ ។

តាម ប្រភព ដដែល បាន ប្រាប់ បន្ត ទៀត ថា ពេល នោះ យុវជន ម្នាក់ ក្នុង ចំណោម គ្នា ពីរ នាក់ ក៏ បាន ធ្វើ សកម្មភាព ឆក់ កាបូបស្ពាយ ពី ស្ត្រីជន ជាតិចិន ម្នាក់ ក៏ ស្រាប់តែ មាន បុរស ជា ជនជាតិ ចិន ម្នាក់ ទៀត ដែល នៅ ក្បែរ នោះ បានឃើញ ទាន់ ក៏ ស្ទុះ ទៅ ចាប់ ទា ញក អាវ ជិះ ជាប់ ធ្វើ ឲ្យ ម៉ូតូ ពួក គេ ដួល និងនាំ គ្នា វាយ ម្នាក់ មួយ ដៃ ម្នាក់ មួយ ជើង បណ្តាល ឲ្យ ពួក គេ បែក មុខមាត់ ផង ដែរ ។ ហើយ ពួក គេ ក៏ បន្តដំណើរ ដើរ ចេញ បាត់ ទៅ អស់ ដោយនៅ តែ ក្រុម ជនសង្ស័យ ទាំង ២ នាក់ ប្រគល់ ទៅ ឲ្យ កម្លាំង មាន សម្ថ កិច្ច មូលដ្ឋាន មក ដឹក យក ទៅ កាន់ នគរបាល ប៉ុស្តិ៍ បឹង កេងកង ទី ១ តែ ប៉ុណ្ណោះ ។

ក្រោយ ពេល កើតហេតុ ក្រុម ជនជាតិ ចិន ប្រុស ស្រី មួយ ក្រុម នោះ មិន បាន មក ដាក់ ពាក្យបណ្តឹង ឡើយ ដោយឡែក យុវជន ជនសង្ស័យ ជា ចោរឆក់ ទាំង ២ នាក់ ក៏ បាន នាំ ខ្លួន មក កាន់ នគរបាល ប៉ុស្តិ៍ បឹង កេងកង ទី ១ ធ្វើការ សាកសួរ និង ធ្វើ កំណត់ហេតុ ដើម្បី បញ្ជូន ទៅ កាន់ អធិការដ្ឋាន នគរបាល ខណ្ឌ បឹង កេងកង ចាត់ការ ទៅ តាម ផ្លូវច្បាប់ ជា បន្ត ទៅ ទៀត ៕

q

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!