ព្រឹតិ្តការណ៍ថ្មីៗ

បើករថយន្តកុងតឺន័រទាំងងងុយដេក ឡើងសួនច្បារពុះចែកផ្លូវបុកបង្គោលផ្សាយពាណិជ្ជកម្មបាក់រលំសង្កត់លើម៉ូតូអ្នកដំណើរ

3 ខែ មុន 19 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តកុងតឺន័រ ឡើងលើសួនច្បារពុះចែកផ្លូវ ជ្រុលទៅបុកបង្គោលផ្ទាំងផ្សាយពាណិជ្ជកម្មបាក់អស់មួយដើមរលំសង្កត់លើម៉ូតូ Let’ មួយគ្រឿង  កំពុងធ្វើដំណើរតាមផ្លូវ  បណ្ដាលឲ្យដួល រងរបួសបែកក្បាល  ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន  មួយជួយលាងរបួសហើយ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  រាយប្រាប់កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣  ចុះមកជួយអន្តរាគមន៍ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១៖៥៤នាទីយប់ ថ្ងៃសៅរ៍  ទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងកុងតឺន័រ ធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាល ពណ៌បៃតង ពាក់ស្លាក់លេខភ្នំពេញ 3B-4758 ធ្វើដំណើរតាមផ្លូវ វេងស្រេង  ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏ងោកមួយភាំងរេចង្កូតមកខាងឆ្វេងដៃ ឡើងលើសួនច្បារពុះចែកផ្លូវ ជ្រុលទៅបុកបង្គោលផ្ទាំងផ្សាយពាណិជ្ជកម្មពេញទំហឹង រលំសង្កត់លើម៉ូតូ Let’ មួយគ្រឿង  កំពុងធ្វើដំណើរតាមផ្លូវ  បណ្ដាលឲ្យដួល រងរបួសបែកក្បាល  ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន  មួយជួយលាងរបួសអោយ បណ្ដាលឲ្យរថយន្តរងការ ខូចខាតផ្នែកខាងមុខ ចំណែកឯផ្ទាំងផ្សាយពាណិជ្ជកម្មបាក់ រាបអស់មួយដើម (ម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល) ។

ក្រោយកើតហេតុសមកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះមកពិនិត្យមើល ជាក់ស្ដែង  និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងយករថយន្តមកស្ទូច យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

K

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ