ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! ខ្ពើមមុខប៉ូលិស ពាក់វ៉ែនតា ! ដេញគប់អ្នកកាសែត ព្រោះតែ….(វីដេអូ)

4 ខែ មុន 354 tnn_admin

ភ្នំពេញ  ៖ បុរសម្នាក់ត្រូវ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ចាប់ខ្លួន ក្រោយពីរូបគេ បង្កការអុកឡុក ស្រែកឡូឡា ដេញវាយនគរបាលចរាចរណ៍ឈរនៅ គោលដៅ និង ដេញវាយអ្នកកាសែត ខណៈ សមត្ថកិច្ច ហៅឃាត់រថយន្តឱ្យឈប់ សួរនាំបង្កការភ្ញាក់ផ្អើល កើតឡើង កាលពី ម៉ោង ៩ : ៤៥ នាទី ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ ចំណុច ភ្លើងស្តុប ច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាម ប្រភព ពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសដែលត្រូវចាប់ឃាត់ខ្លួន ឈ្មោះ ជួន ច័ន្ទដារី អាយុ ៣៤ ឆ្នាំ ស្នាក់ នៅផ្ទះ លេខ ៥C ផ្លូវជាតិ លេខ៤ ក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ មានស្រុក កំណើតនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា មុនកើតហេតុ បុរស ម្នាក់នេះ បើករថយន្ត ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ ២AB-៧៦៩១ មួយ គ្រឿង តែម្នាក់ឯងតាមបណ្តោយ ផ្លូវ លេខ ២៧១ ពីលិចទៅ កើតរ៉េចង្កូត ពេញផ្លូវដោយ ខ្លាចក្រែង បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬ ក៏ទៅបុកគេឯងនោះ កម្លាំងនគរបាលចរាចរណ៍ ក៏បានហៅ ឱ្យឈប់ ដើម្បីធ្វើការសួរនាំស្រាប់តែបុរសម្នាក់នោះចុះ ពីរថយន្តរបស់គេរួចនិយាយ ឆ្ការដៃជើង ស្រែកឡូឡាដេញវាយគេឯង មិនតែប៉ុណ្ណោះ ក៏ដេញវាយទាំងអ្នកកាសែតថែមទៀត តែមិនបានបង្កឱ្យ មានអ្នកណាម្នាក់រងរបួសឡើយ ។

ប្រភពដដែលបន្តទៀតថា ក្នុងពេលនោះដែរស្ត្រីជាប្រពន្ធ ក៏មកដល់ជួយហាមឃាត់ និងចាប់រូបគេកុំឱ្យធ្វើ ផ្តេសផ្តាសបែបនេះតទៅទៀត ហើយក៏ត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ចុះមកធ្វើ អន្តរាគមន៍ចាប់ ឃាត់ខ្លួនរូបគេភ្លាមៗតែម្តងយកទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ ។

ប្រភព ដដែលបន្ត ថាខណៈនោះ ដោយ ស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារបញ្ជាក់ ថា « បុរសម្នាក់ ខាងលើ នេះគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ជាយូរណាស់មកហើយ ទំនងជា រូបគេប្រើប្រាស់ ថ្នាំញៀន ច្រើនពេកទើបធ្វើឱ្យ មានអាការៈបែកថ្នាំ និង ធ្វើសកម្មភាពបែបនោះ ។

ក្រោយពីកម្លាំង សមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួន បុរសម្នាក់ខាងលើ យកទៅធ្វើការសួរនាំ ដឹងពី មូលហេតុរួចហើយ និងមិនបានបង្កឱ្យមានអ្នកណាម្នាក់ រងគ្រោះថ្នាក់ នោះ ទេ ក្រុមគ្រួសារ របស់ ក៏ ធ្វើការ សំណូមពរ ទៅដល់កម្លាំងមានសមត្ថកិច្ច ធ្វើយ៉ាងណា ជួយចាប់បញ្ជូនរូបគេយកទៅកាន់ មណ្ឌល កែប្រែ ដើម្បីធ្វើការបន្សាបថ្នាំញៀនផង ទើបធ្វើការសម្រេច បញ្ជូនទៅកាន់មណ្ឌលកែប្រែ ឱកាសខ្ញុំ ជាបន្ត ៕

យ៉ាងណាមិញ បើតាមលោក វរសេនីយ៍ទោ  ម៉េង  វិមានតារា  អធិការខណ្ឌមានជ័យ  បានអោយដឹងថា  ក្រោយពីសុំគោលការណ៍ពីថ្នាក់លើរួច ជនសង្ស័យ ខាងលើ នេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ  ធ្វើការកសាងសំណុំរឿង  បញ្ជូនទៅកាន់តុលាការ  ចាត់ការតាមផ្លូវច្បាប់ តែម្ដង។

បន្ថែមយោបល់របស់អ្នក

យោបល់