ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន រួមទាំងក្រាមសថ្លា១កញ្ចប់ធំ នៅចំណុចផ្លូវរថភ្លើង

3 ខែ មុន 17 tnn_admin

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១០នាទី ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នូ សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និងទីលំនៅមិនពិតប្រាកដ។

រួមនឹងវត្ថុតាងដកហូត
១ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់ធំ (មួយកញ្ចប់ធំ)។
២ កូនថង់ប្លាស្ទីកមួយចំនួន។
៣ បំពង់ជ័រសំរាប់ចូកគ្រឿងញៀន១ដើម ពណ៌ស្វាយ។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់