ព្រឹតិ្តការណ៍ថ្មីៗ

ប្តូរមុខរបរ ពីអ្នកចំរៀង មកជួញដូរគ្រឿងញៀន ជាប់ខ្នោះបាត់!

4 ខែ មុន 114 tnn_admin

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាន​ សំរិតរតនៈ ហៅ​ ទី​ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកចំរៀង ​ទីលំនៅភូមិវត្តឫស្សីកែវ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រួមនឹងវត្ថុតាងដកហូត
១ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៣កញ្ចប់តូច(ម្ភៃបីកញ្ចប់តូច)។
២ កូនថង់ប្លាស្ទីកមួយចំនួន។
៣ បំពង់ជ័រសំរាប់ចូកគ្រឿងញៀន១ដើម ពណ៌បៃតងលាយស។
៤ កាបូបស្ពាយមួយ ពណ៌គគីរ។
៥ ម៉ូតូមួយគ្រឿងម៉ាកសង់ការេ ពណ៌ក្រហម​ អត់ស្លាកលេខ លេខម៉ាស៊ីន ៥៧៥៩៦៤។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ