ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ការបូប ប៉េអឹម រត់មកសម្ងំលាក់ខ្លួននៅបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

1 ខែ មុន 146 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ អោក រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដបានធ្វើសកម្មភាពឆក់កាបូបមន្ត្រីប៉េអិមម្នាក់កាលពីវេលាម៉ោង១៣និង១៥នាទី ចំណុចមុខហាង(លេង បូភ័ក្ត្រ) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយរត់មកលាក់ខ្លួននៅស្រុកមោងឫស្សី ប៉ុន្តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីរសៀលថ្ងៃ២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

កិច្ចប្រតិបត្តិការនេះលោកឧត្តមសេនីត្រី ជេត វណ្ណនី ផែនការព្រហ្មទណ្ឌកម្រិតស្រាល អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិងកសរសម្របសម្រួលពីលព្រះរាជអាជ្ញានួន សាន ទើបការអនុវត្តន៍ទទួលជោគជ័យកក្រើកពេញខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកឧត្តមសេនីយត្រីយជេត វណ្ណនី ស្នងការងខេត្តបាត់ដំបងបានអោយដឹងថា៖ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅចំណុចភូមិមាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំពោះជនរងគ្រោះរងគ្រោះឈ្មោះ តុល គឹមឈុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រី កងរាជអាវុធហត្ថ។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យជាក្រុមចោរឆក់យ៉ាងសកម្មនោះត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!