ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនជាតិចិន៣នាក់ ខ្មែរម្នាក់ ករណីរលំអគារ កំពុងសាងសង់កំពស់៧ជាន់ បណ្តាលអោយកម្មករស្លាប់ និង របួសជាច្រើននាក់(វីដេអូ)  

4 ខែ មុន 279 tnn_admin

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ ស្នងការនគរបាលខេត្តព្រះសីហនុ ពីការដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ (ជិតកន្លែងលាងឡានអរុណរះ) ស្ថិតក្នុងក្រុមទី១១ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  គិតត្រឹមម៉ោង១២:៣០នាទី ថ្ងៃទី២២ មិនថុនា ១៩ កម្លាំងជំនាញឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់

ទី១ ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត11.10.1980 ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ។

ទី២ ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត 10.11.1971 ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ។

ទី៣ ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត20.04.1990 ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង ។

ទី៤ ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ 65ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី ។

ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ។

ករណីនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កំពុងរៀបចំសណ្តាប់ធ្នាប់នៅកន្លែងកើតហេតុ និងសហការជាមួយកម្លាំងអង្គភាពជំនាញពាក់ព័ន្ធ កំពុងរើកកកាយកំនបាក់បែកក្រែងមានជនរងគ្រោះនៅជាប់ទីនោះទៀត ។

តាមការបំភ្លឺផ្ទាល់មាត់ពីអាជ្ញាធរខេត្តព្រះសីហនុ បានប្រាប់លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការស្តីទី ថាអគារដែលដួលរលំនេះ គឺបានសុំច្បាប់អនុញ្ញាតិសាងសង់ដល់រដ្ឋបាលក្រុងព្រះសីហនុ ( កំពុងរកឯកសារ ) ។

ជនរងគ្រោះ ជាជនជាតិខ្មែរ សរុបរួម ២៥នាក់ ក្នុងនោះ

ស្លប់៥នាក់  ប្រុស៤នាក់  ស្រី១នាក់  បានយកចេញពីគំនរបាក់បែក ទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ។

រងរបួសធ្ងន់-ស្រាលចំនួន ២០នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

TNN និងផ្សាយលម្អិតបន្ថែមទៀត ជុំវិញករណីនេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ